Cambodia

មន្ត្រីអាមេរិក៖ «កូរ៉េខាងជើងអាចក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិក ដូចវៀតណាម ប្រសិនបើលោក គីម ជុងអ៊ុន ចេះសម្លឹងមើលស្ថានការណ៍ជុំវិញខ្លួន»

មន្ត្រីអាមេរិក៖ «កូរ៉េខាងជើងអាចក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិក ដូចវៀតណាម ប្រសិនបើលោក គីម ជុងអ៊ុន ចេះសម្លឹងមើលស្ថានការណ៍ជុំវិញខ្លួន»

(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកមួយរូប បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅគ្រប់ពេលវេលា និងទីកន្លែង ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ តាមរយៈកិច្ចសន្ទនា ដែលសហរដ្ឋអាមេរិកចាត់ទុកថានៅតែជារឿងចាំបាច់ ហើយបើកូរ៉េខាងជើងដើរផ្លូវត្រូវនោះ ប្រទេសនេះក៏អាចក្លាយជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់អាមេរិក ដូចប្រទេសវៀណាមផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

លោក ម៉ាស ណេបភើ (Marc Knapper) ជំនួយការអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េ និងជប៉ុនក៏បានគូសបញ្ជាក់ផងដែរ ពីសារៈសំខាន់ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងការធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។​

នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើង ដោយក្រុមប្រឹក្សាអាត្លង់ទិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងក្រុមអ្នកវិភាគ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល លោក Marc បានលើកឡើងយ៉ាងដូច្នេះថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលប្រទេសយើងទាំងពីរធ្វើការរួមគ្នាក្នុងការស្វែងរកដំណោះស្រាយ ដើម្បីរក្សាស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ សុន្ទរកថារបស់លោកត្រូវបានធ្វើឡើង ចំពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានជាប់គាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ទន្ទឹងគ្នានេះដែរតំណាងរាស្ត្រប្រចាំរដ្ឋផ្ល័ររីដា ដែលមកគណបក្សសាធារណរដ្ឋ លោក ថេដ យ៉ូហូ (Ted Yoho) ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ ដោយអះអាងថា លោក ត្រាំ បានធ្វើអ្វីៗជាច្រើនដែលគ្មានប្រធានាធិបតីរូបណា អាចសម្រេចបានដូចនេះឡើយក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។ លោក Ted ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៅក្នុងការលុបបំបាត់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែតាមរបៀបមួយដែលនឹងមិនបង្កការគំរាមកំហែង ដល់របបកុម្មុយនិស្ត ឬការដឹកនាំរបស់ប្រទេសនោះឡើយ។

តំណាងរាស្ត្ររូបនេះបានបន្ថែមទៀតថា លោក គីម ជុងអ៊ុន នៅតែអាចរក្សាសន្តិសុខ និងអំណាចដដែល ទោះបីជាប្រទេសមួយនេះ ឈានជើងចូលទៅក្នុងរបបទីផ្សារសេរីក៏ដោយ ដូចជាអ្វីដែលយើងឃើញជាក់ស្តែងនៅក្នុងប្រទេសវៀតណាម ដែលនៅតែជាប្រទេសកុម្មុយនិស្ត ប៉ុន្តែបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ១៦ របស់សហរដ្ឋអាមេរិក ហើយលោកគិតថារឿងដូចគ្នានេះ អាចនឹងកើតឡើងចំពោះប្រទេសកូរ៉េខាងជើង ប្រសិនបើលោក គីម ជុងអ៊ុន បើកចិត្តនិងសម្លឹងមើលពីអ្វីៗនៅជុំវិញខ្លួន។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបគ្នាពីរលើករួចមកហើយគិតចាប់តាំងពីឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី និងវៀតណាម។ ប៉ុន្តែកិច្ចពិភាក្សារបស់ពួកគេបានជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈឆ្នាំ២០១៩ កន្លងទៅ ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។ កូរ៉េខាងជើងបានប្រកាន់ជំហរថា បើមិនលុបទណ្ឌកម្មជាមុន គឺគ្មានការរំសាយនុយក្លេអ៊ែរឡើយ ខណៈសហរដ្ឋអាមេរិកវិញ គឺបានប្រកាន់ជំហរផ្ទុយពីនេះ៕​​ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Van Dijk - best Central defender of 2020, Trent-right, Robertson-left (ESPN)
Massimiliano Allegri: Ronaldo is a top player in terms of mentality. He has a new goal every year
Borussia Dortmund presented a collection with Spongebob as part of a deal with Nickelodeon
Woodward on Manchester United and trophies: there is a lot of work Ahead to achieve the stability needed
Neuer - best goaltender in 2020, Alisson-2nd, Oblak-3rd (ESPN)
Liverpool are Interested in 21-year-old Leipzig defender Konate
Niko Kovac: I'm Waiting for Golovin to return. But it might be better to wait another week or two