Cambodia

មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បាញ់អស់ជាង២០គ្រាប់ដោយមិនដឹងមូលហេតុ

សៀមរាប៖ សេចក្តីរាយការណ៍ពីមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងនាល្ងាចថ្ងៃទី០៩ ខែសីហាឆ្នាំ២០២០ នេះថា កាលពីវេលាម៉ោងប្រមាណជា២០យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ សេចក្តីរាយការណ៍បានបន្តថា ជនបង្កមានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ប្រមាណជាង២០គ្រាប់។

មន្ត្រីខាងលើមានការអាក់អន់ចិត្ត ដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម…។ មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។

យ៉ាងនេះក្តី លោកអនុសេនីយ៍ត្រី អៀង សំអាង ជំនួយការអន្តរាគមន៍ នៃអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងនាល្ងាចនេះថា ករណីនេះលោកនៅមិនទាន់ដឹងនោះទេ ដោយសារលោកបានសុំច្បាប់សម្រាក ១សប្តាហ៍។ដូច្នេះ​បើចង់ដឹងច្បាស់ទាល់តែសួរមេ។

ជុំវិញករណីនេះដែរ ក្រុមអ្នកសារព័ត៌មាន​បានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទ ចូលជាច្រើនដងតែគ្មានអ្នកទទួល។ ចំណែកសមត្ថកិច្ចមូលដ្ឋានខ្លះលើកឡើងថា ករណីនេះពួកគាត់មិនលូកដៃទេ ដោយសារជាកងកម្លាំងដូចគ្នា។ ចំណែកពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលកំពុងដើរកម្សាន្តនៅម្តុំព្រះអង្គចេកព្រះអង្គចម បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានផ្ទុះឡើងនៅកណ្តាលក្រុងសៀមរាប។

ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសួរនាំរួចហើយ។ តែចំណាត់ការបន្តយ៉ាងនោះគេនៅមិនទាន់ដឹងនៅឡើយ ៕

អត្ថបទ៖កុសល

Football news:

Borussia Monchengladbach without nominal strikers will go to the match with Dortmund
Diogo Jota: Liverpool is one of the best clubs in the world. He can't be denied
Hames is already a fan at Everton: he participated in 4 goals out of 5, removed Gibbs and Bilic
Liverpool announced the purchase of Jota from Wolverhampton
Andrea Pirlo: it is Unlikely that Suarez will become a Juventus forward
Suarez and Vidal are not in Barca's bid for the third match in a row
Fernando Torres on Liverpool: It was magical. It seemed like I could fly