Cambodia

មនុស្ស​១១​នាក់ ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ខេត្តមណ្ឌលគិរី​

ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ គិត​ត្រឹម​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តមណ្ឌលគិរី បាន​រកឃើញ អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ១១ នាក់​បន្ថែម រួមទាំង​មានការ​ស្លាប់ បុរស​ជនជាតិខ្មែរ​ម្នាក់ ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ការរកឃើញ ករណី​វិជ្ជមាន​ជម្ងឺ​កូ​វីដ​១៩ ចំនួន ១១ នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត មណ្ឌលគិរី បាន​ជូនដំណឹង ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង ខេត្ត​មណ្ឌល​គី​រី ឲ្យ​បាន​ជ្រាបថា យោងទៅលើ​ការធ្វើ​តេស្ត​រហ័ស នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្ត​មណ្ឌល​គី​រី បាន​រកឃើញ វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១ នាក់ បន្ថែមទៀត ដែលមាន​ឈ្មោះ ដូចខាងក្រោម​៖
១-​សាន ចិន្តា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
២-​គឹម សុខ​ណាត ភេទ​ស្រី អាយុ​៣២​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ចំការ​តែ​សង្កាត់​ស្ពាន មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​
៣-​អ៊ំ សាម៉ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
៤-​ឯម សា​វ៉េ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ​
៥-​ឯម សុ​វណ្ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​
៦-​ស្រី ណុ​ច ភេទ​ស្រី អាយុ​៤​ឆ្នាំ​
៧-​ឯម ស្រីនាថ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ទាំង​៥​នាក់​រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​
៨-​យិន ចិន្តា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​
៩-​ថូ ស្រី​លាភ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន មានជ័យ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​
១០-​រ៉េ​ន រស្មី ភេទ​ស្រី អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​
១១-​ទិ​ត្យ ហង្ស​ទី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ​សែន​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​រដ្ឋបាលខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថាៈ អ្នក​វិជ្ជមាន​ទាំង ១១ នាក់ ខាងលើ ដោយសារ​មាន​អាកា​រៈ មិន​ស្រួលខ្លួន (​សង្ស័យ​) ជា​រោគសញ្ញា នៃ​ជម្ងឺ​កូ​វីដ​១៩ បាន​ស្ម័គ្រចិត្ត ស្នើសុំ​យក​សំណាក ធ្វើតេស្ត​រហ័ស ជា​លទ្ធផល គឺ​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន នៅ​ខេត្តមណ្ឌលគិរី បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ១៦​នាក់ ស្រី ៩​នាក់ ក្នុង​នោះបាន​ជាសះស្បើយ ចំនួន ៣ នាក់ ស្រី ២ នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត ១២ នាក់ ស្រី ៧ នាក់ និង​ស្លាប់ ១​នាក់​៕/V​-PC

Football news:

Fantastic story of a surfer from Australia: he won bronze after a severe skull injury (he couldn't even walk)
Aguero underwent a course of stem cell treatment to restore the cartilage of the knee joint
Mills on Varane at Manchester United: I'm not sure that he will be like van Dijk or Dias. There are 6 difficult matches in La Liga, not counting the Champions League
Memphis Depay: I don't care if they call me a rebel. Suarez won a lot not because he is the nicest person on the field
Barca will not have to register Messi as a newcomer. He will be able to work at the training camp without signing a contract
Petkovic headed Bordeaux. He worked with the Swiss national team since 2014
Chelsea may include Zouma in the deal with Sevilla for Kunde