ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង និងឯម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា នៅលើកំណាត់ផ្លូវជាតិលេខ១៣៧ នៅវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ដែល ស្តិតនៅក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចខាងលើនេះ មាន១.ឈ្មោះ អ៊ូ ជៀង ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង( របួសបាក់ភ្លៅ)។ ២.ឈ្មោះ ម៉េង ផល្លា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ និង៣.ឈ្មោះ វ៉េង វ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ (បានស្លាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតុខាងលើ)។
សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១I 0584 បានបើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុក និងម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់លេខ ភ្នំពេញ 1.FY 6458 ក្នុងដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿននិងបាន បណ្តាលអោយជនរងគ្រោះប៉ើងខ្ទាតដួលរដូករណែលពេញផ្លូវ និងស្លាប់ភ្លាមនៅកន្លែង២នាក់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគបាលបាននាំយកវត្ថុតាងទាំងពីរ នាំយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ៕