Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មនុស្ស​២​នាក់​ស្លាប់​និង​៥​នាក់​របួស​ក្នុង​ការបាញ់ប្រហារ​ក្នុង​ទីក្រុង​លី​តថល​រ៉ុក សហរដ្ឋ​អាម៉េរិក​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលីស​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និង​ប្រាំ​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​ទីក្រុង​លី​តថល​រ៉ុក (Little Rock)​រដ្ឋ អា​​កាន់​សាស​( Arkansas)​។ មិន​មាន​ការចាប់ខ្លួន​ភ្លាមៗ​ទេ​។​

​មេប៉ូលីស​ក្រុង​លី​តថល​រ៉ុក លោក ហ៊ី​ដ ហ៊ែ​ល​តុ​ន (Heath Helton) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រុមមន្ត្រី​បាន​ឆ្លើយតប​ទៅនឹង​ការបាញ់ប្រហារ​នៅ​ម៉ោង​ប្រហែល ៩ និង ២៥ នាទី​យប់​ថ្ងៃអាទិត្យ ភាគ​និរតី​នៃ​ទីក្រុង​។ ឈ្មោះ ម៉ា​ឡា​ឈី ខា​រី (Malachi Carey) អាយុ ២០ ឆ្នាំ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ឈ្មោះ ចាយ​លីន វ៉ាស៊ីនតោន (Jailene Washington) អាយុ ២០​ឆ្នាំ​បាន​​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ម្នាក់​ក្នុងចំណោម​អ្នករបួស​ទាំង​ប្រាំ​នាក់​នៅ​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​។​

​លោក​ហ៊ែ​ល​តុ​ន​បាន​និយាយថា រថយន្ត​មួយ​ចំនួន​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង​បាញ់ប្រហារ​។ លោក​និយាយថា ប៉ូលីស​កំពុង​សាកសួរ​សាក្សី​និង​សុំ​ដីកាឆែកឆេរ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា​តើ​ប៉ូលីស​កំពុង​ព្យាយាម​ស្វែងរក​ជនសង្ស័យ​ប៉ុន្មាន​នាក់​នោះទេ​។​

​លោក​ហ៊ែ​ល​តុ​ន​បាន​និយាយថា ការបាញ់ប្រហារ​នេះ​ហាក់​មិន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​ដែល​បាន​រាយការណ៍​មុននេះ​ទេ ដែល​ក្នុងនោះ​ស្ត្រី​ម្នាក់​បាន​និយាយថា នាង​ប្រហែលជា​ត្រូវ​គ្រាប់​ពេល​នរណា​​ម្នាក់​បាញ់​មក​លើ​រថយន្ត​របស់​នា​ង​។ ការបាញ់ប្រហារ​ទាំងពី​រ​បាន​កើត​ឡើង​នៅ​ភាគ​និរតី​នៃ​ទីក្រុង​លី​តថល​រ៉ុក​ដូចគ្នា​៕

​មេប៉ូលីស​ក្រុង​លី​តថល​រ៉ុក​លោក ហ៊ី​ដ ហ៊ែ​ល​តុ​ន ថ្លែងប្រាប់​អ្នកកាសែត​អំពី​រឿងរ៉ាវ​បាញ់បោះ​កាលពី​ថ្ងៃ​ចន្ទ

Post navigation