Cambodia

មនុស្ស​ជិត​៦០០​នាក់​បាន​ស្លាប់​និង​របួស​១.៨៦៥​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​១៤១​ថ្ងៃ

ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១៤១​ថ្ងៃ បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន ៥៩០​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាង ១.៨០០​នាក់ និង​ត្រួតពិនិត្យ​ផាកពិន័យ​យានយន្ត​ជាង ១៧​ម៉ឺន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៤១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ បានកើត​ឡើង ១.១៨១​លើក ។​ស្លាប់​មនុស្ស​ចំនួន ៥៦០​នាក់ របួស​ចំនួន ១.៨៦៥​នាក់ ក្នុងនោះ​របួសធ្ងន់ ១១១៣​នាក់​។

រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៩​លើក ស្លាប់​ម្នាក់​និង​របួស​ចំនួន ១៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១២​នាក់​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា​សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៤១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៧១.៨៨០​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១២៧.៣៩១​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៤.៤៨៩​គ្រឿង (​រថយន្ត​តូច ៣៨.២២៩​គ្រឿង និង​រថយន្ត​ធំ ៦.២៦០​គ្រឿង​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/

​ ​ ​គ្រោះថ្នាក់​ចរាចរណ៍​យានយន្ត​ផាកពិន័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Bulykin about the Champions League: I Want to see Loko at least in 3rd place to watch their matches in European competitions in the spring
Liverpool first time not conceded in the first two rounds in the Champions League group
20-year-old Felix scored 2 goals for Red Bull. Only Aguero was younger when he did a double for Atletico in the Champions League
Rybus about 1:2 with Bayern: Loko tried to play football, not just sit in defense and kick the ball forward
Real Madrid is 4th in the group. We lost until the 93rd minute after the double of our son tyuram (he started in Barcelona)
It is important not to impress, but to score. Another power from the Loco to the words of Nikolic after the match
Andre Villas-Boas: city spent a billion and the coach is a phenomenon. Marseille don't have money for Guardiola, so you have AVB and his tactics