Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មើលលទ្ធផលនៃ ការប្រកួតអត្តពលកម្មកីឡា សិស្សមធ្យមសិក្សា ខេត្តកណ្ដាល

Views: 10

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាសិស្ស ក្របខ័ណ្ឌសិស្សមធ្យមសិក្សា ទូទាំងខេត្តកណ្ដាល សម្រាប់ប្រភេទកីឡាអត្តពលកម្ម បានបញ្ចប់ហើយដោយសិស្ស មកពីស្រុកពញាឭុដណ្ដើមបានមេដាយ ច្រើនជាងគេ។

វិញ្ញាសារត់ល្បឿនបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ផាត សុភី ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ផា ដាលីន ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ផល្លី រ៉ាវុទ្ធ ស្រុកមុខកំពូល។

រត់ល្បឿនផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី សម្បត្តិ ស្រីណែត ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី មឿន ចាន់ណា ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ខូវ សុខខេង ក្រុងតាខ្មៅ ។

វិញាសាចោលដុំដែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ វឿន ចាងអ៊ូជី ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ គិត សិវិសាល ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ហ៊ុន ហ៊ុយ ស្រុកមុខកំពូល ។

វិញ្ញាសាចោលដុំដែកផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ផន ស្រីនាង ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី អ៊ន លីតា ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ សំអូន ដាវីន ក្រុងតាខ្មៅ។

ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២២-២០២៣ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាសិស្ស សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះ នៅភ្នំពេញ ៕ V / N

Post navigation