Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មើលលទ្ធផលស្វាយរៀងខាប់ សប្ដាហ៍នេះ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ចុងសប្ដាហ៍កន្លងមកនេះ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់ស្វាយរៀងខាប់ មាន៦ ប្រកួត គឺថ្ងៃសៅរ៍ទី១៨ មីនា មាន ៣ ប្រកួត និងថ្ងៃអាទិត្យទី១៩ មីនា មាន ៣ ប្រកួត។

សម្រាប់លទ្ធផល ៣ ប្រកួត ថ្ងៃទី១៨ មីនា សម្រាប់ពូល «ក» ក្រុមយុវជនសង្កាត់ ស្វាយតឿ ចាញ់ក្រុមព្រះខណ្ឌរាជស្វាយរៀង ១ទល់៣ , ពូល «ក» ដែរ ស.ស.យ.ក ស្រុករំដួល ប្រកួតស្មើ ២ទល់២ ក្រុម RED BULL ២ទល់២ , ចំពោះពូល «ក» ចុងក្រោយ ក្រុម ស.ស.យ.ក ស្រុករមាសហែក លេងស្មើ គោព្រៃស្វាយធំ ០ទល់០។

ចំពោះការប្រកួតថ្ងៃទី១៩ មីនាវិញនោះ ដែលជាការប្រកួត សម្រាប់ពូល «ខ» ក្រុមដារ៉ូពិទូ Sport Fc ឈ្នះក្រុម M.S.T Fc ៣ទល់១ ភូមិហ៊ីង ចាញ់ក្រុម ត្នោត Fc ១ទល់៦ ក្រុមយុវជនគគីរសោម ចាញ់ក្រុម ស.ស.យ.ក ស្រុកចន្ទ្រា ១ទល់២ ។

ព្រឹត្តិការណ៍នេះ មានក្រុមបាល់ទាត់ ចូលរួមប្រកួតចំនួន ២១ ក្រុម បែងចែកជា ៤ពូល រួមមាន ពូល «ក» មាន៦ក្រុម ព្រះខ័នរាជស្វាយរៀង U15, RED BULL U15, យុវជនសង្កាត់ស្វាយតឿ, ស.ស.យ.ក ស្រុករមាសហែក, គោព្រៃ ភូមិស្វាយធំ, ស.ស.យ.ក ស្រុករំដួល។

ពូល «ខ» មាន ៥ ក្រុម ដារ៉ូពិទូ Sports FC, ភូមិហ៊ីង, MST FC, ស.ស.យ.ក ស្រុកស្វាយជ្រំ, ត្នោត FC ។ ពូល « គ » មាន ៥ ក្រុម គឺក្រុមយុវជន គគីរសោម U15, UNITED SEZ U15, ស.ស.យ.ក ស្រុកចន្ទ្រា, ស.ស.យ.ក ស្រុកស្វាយទាប, ស.ស.យ.ក ស្រុកកំពង់រោទិ៍។ ពូល «ឃ» មាន ៥ ក្រុម គឺក្រុមសសយក ក្រុងស្វាយរៀង, យុវជនជីភូ, យុវជនសាមគ្គី U15, យុវជនចុងព្រែក, ពិសីព្រែកប្រសូត ។

ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយលោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង៕ V / N

Post navigation