Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មើលតារាងមេដាយកីឡាសិស្សមធ្យមសិក្សា គិតត្រឹមល្ងាចមិញ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ គិតត្រឹមយប់មិញនេះ រាជធានីភ្នំពេញ កំពុងតែនាំមុខគេ។

រាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុបចំនួន ៤៦ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ២៣ គ្រឿង ប្រាក់ ១០គ្រឿង និងសំរិទ្ធ ១៣គ្រឿង។ ខេត្តកណ្ដាល ឈរនៅ ចំណាត់ថ្នាក់ទី២ ដែលមានមេដាយសរុបចំនួន ៣៨គ្រឿង ក្នុងនោះ មេដាយមាស ១១គ្រឿង មេដាយប្រាក់ ១៦គ្រឿង និងសំរិទ្ធ ១១គ្រឿង។

ខេត្តបាត់ដំបង ឈរនៅចំណាត់ថ្នាក់ទី៣ ដែលមានមេដាយសរុប ៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៦គ្រឿង ប្រាក់ ១០គ្រឿង និងសំរិទ្ធ ១៦គ្រឿង។ ខេត្តកំពង់ចាម ឈរនៅចំណាត់ថ្នាក់ទី៤ ដែលមានមេដាយសរុបចំនួន ២៤គ្រឿង ក្នុងនោះ មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១០គ្រឿង និងសំរិទ្ធ ៨គ្រឿង។

ខេត្តព្រះសីហនុ នៅចំណាត់ថ្នាក់ទី៥ ខេត្តពោធិ៍សាត់ទី៦ ខេត្តសៀមរាបទី៧ ខេត្តកំពង់ស្ពឺលេខ៨ ខេត្តកំពង់ឆ្នាំង លេខ៩ ខេត្តត្បូងឃ្មុំ លេខ១០ ខេត្តតាកែវ លេខ១១ ខេត្តស្វាយរៀង លេខ១២ ខេត្តព្រៃវែង លេខ១៣ ខេត្តស្ទឹងត្រែង លេខ១៤។ ខេត្តកំពង់ធំ លេខ១៥ ខេត្តកំពត លេខ១៦ ខេត្តបន្ទាយមានជ័យ លេខ១៧ ខេត្តប៉ៃលិន លេខ១៨ ខេត្តរតនគីរី លេខ១៩ ខេត្តកោះកុង លេខ១៩ ដែរ ដោយមានមេដាយស្មើខេត្តរតនគីរី។

ខេត្តព្រះវិហារ លេខ២០ ដោយមានមេដាយប្រាក់ ១គ្រឿងប៉ុណ្ណោះ ខេត្តឧត្តរមានជ័យ និងខេត្តក្រចេះ លេខ២១ ដូចគ្នា ដែលមានមេដាយសំរិទ្ធ ២គ្រឿង ស្មើគ្នា។ ខេត្តមណ្ឌលគីរី និងខេត្តកែប លេខ២២ ដែលមានមេដាយសំរិទ្ធ ១គ្រឿង ដូចគ្នា៕ V / N

Post navigation