Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ូតូកៀរប៉ះម៉ូតូនៅស្រុកព្រះនេត្រព្រះ : ស្លាប់ពីរនាក់ របួសស្រាលពីរនាក់

Views: 8

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:មនុស្សពីរនាក់បានស្លាប់និងពីរនាក់ទៀតរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរា ចរណ៍ រវាងម៉ូតូកៀរប៉ះជាមួយម៉ូតូ កាលពីវេលាម៉ោងជាង១០ ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចផ្លូវបំបែកផ្លូវជាតិលេខ៦និងផ្លូវខេត្ត២៦៨អាទៅភ្នំស្រុក រង្វង់មូលយាយរវៃសូត្រ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះ នេត្រព្រះ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឪ្យដឹងថាមុនដំបូងមានម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៏ខ្មៅពាក់ស្លាកលេខ សៀមរាប-1L-3453 បើកបរដោយឈ្មោះសែម សំអឿន ភេទ ប្រុស អាយុ៥២ ឆ្នាំ នៅភូមិកសិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាបបានបើកបរពីទឹសខាងលិចទៅទិសខាងកើត។
ពេលដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងមាកហុងដាC125 ពណ៍ខ្មៅពាក់ស្លាកលេខ ប-មានជ័យជ-1X-9325 បើកបរដោយឈ្មោះយឺន សុខាត់ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បន្ទាយមានជ័យ បានបើកបរពីទិសខាងលិចទៅទិសខាងកើតស្របគ្នា ទើបបណ្តាលឱ្យប៉ះកៀរគ្នាពេញទំហឹង ។ N

Post navigation