Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ូតូបុករថយន្តបណ្តាលឲ្យស្លាប់ម្នាក់ នៅចំណុចផ្លូវបំបែកជាបួន

Views: 2

ដោយះសរិទ្ធ/ភ្នំពេញ បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈនារីគូស្នេហ៍ដែលរួមដំណើរពីក្រោយបានរួចជីវិត ដោយរងរបួសស្រាលប៉ុណ្ណោះ ក្រោយជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងពីជំហៀងពេញទំហឹង នៅផ្លូវបំបែកជាបួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២៖១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបឋមអំពីអត្តសញ្ញាណសពជនរងគ្រោះបានឲ្យដឹងថា មានឈ្មោះធា អាយុជាង៣០ឆ្នាំ រស់នៅខេត្តកំពង់ចាម ជិះម៉ូតូហុងដាZOOMERX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-1037។ ចំណែកភាគីខាងរថយន្ត ម៉ាក TOYOTA Vitz ពណ៌សទើបនិងទិញ មិនទាន់កឹបផ្លាកលេខ។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានភាគីម្ចាស់រថយន្តបង្កសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានបើករថយន្តចេញពីផ្លូវ ១៩៧០ ក្នុងទិសដៅពីកើតទៅលិចរួចក៏បានបើកឆ្លងកាត់បណ្តោយផ្លូវភ្នំពេញហាណូយចូលទៅផ្លូវបេតុងមួយខ្សែទៀតគោលបំណង ត្រឡប់ទៅផ្ទះវិញស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានម៉ូតូម៉ាក ហុងដាZOOMERXមួយគ្រឿង ជិះដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជាន់ហ្រ្វាំងមិនទាន់ ក៏ភាគីខាងម៉ូតូជ្រុលល្បឿនទៅបុករថយន្តដែលកំពុងឆ្លងផ្លូវ ចំពីជំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទប់នៅនឹងរថយន្ត ដួលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយត្រូវជាសង្សារ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុ នារីខាងភាគីម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចចុះមកដល់ធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ដើម្បីសួរនាំបន្តនឹងប្រគល់នារីបើករថយន្តខាងលើអោយទៅផ្នែកជំនាញចរាចរណ៍ក្រុងសួរនាំបន្តផងដែរ ហើយផ្នែកជំនាញចរាចរណ៍ក្រុង បានចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំឲ្យភាគីទាំងពីរចូលដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ P / N

Post navigation