Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាង​សា​គី​រ៉ា​ត្រូវ​បាន​បង្គាប់​ឱ្យ​ឡើង​សវនាការ​ជុំវិញ​ការបន្លំ​ពន្ធ ១៤,៥ លាន​អឺរ៉ូ​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចៅក្រម​ជនជាតិ​អេ​ស្ប៉ាញ​មួយរូ​បបាន​ប្រាប់តារា​ចម្រៀង​ប៉ុប​សា​គី​រ៉ា (Shakira) ថា​នាង​នឹង​ត្រូវ​ឡើង​តុលាការ​ជុំវិញ​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ពន្ធ​ចំនួន ១៤,៥ លាន​អឺរ៉ូ​។​

​តារាចម្រៀង​វ័យ ៤៥ ឆ្នាំ ដែល​ការ​បែក​គ្នា​របស់​នាង​ជាមួយ​តារាបាល់ទាត់​របស់​ក្លិប Barcelona ជើ​រ៉ាត់ ពី​កេ (Gerard Pique) បាន​ល្បី​លើ​ទំព័រ​កាសែត​កាលពីដើមឆ្នាំ​នេះ​ត្រូវបាន​ព្រមាន​ជា​លើក​​ដំបូង​នៅ​ក្នុង​ខែកក្កដា​ថា នាង​អាច​ជាប់គុក​រហូតដល់ ៨ ឆ្នាំ​បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ពន្ធ​ចំនួន ៦ ករណី​។​

​ប៉ុន្តែ​មាន​ដំណឹង​លេច​ធ្លាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​ថា ចៅក្រម​នៅ​តុលាការ​ស៊ើបអង្កេត​មួយ​នៅ​តំបន់​អេស​ភ្លូ​ហ្គេស ដេ ឡូ​ប្រេហ្គាត (Esplugues de Llobregat) ក្បែរ​ទីក្រុង​បា​សេ​ឡូ​ណា​បាន​​បង្គាប់​ឱ្យ​តារា​ចម្រៀង​រូប​នេះ​ឡើង​សវនាការ​ជា​ផ្លូវការ នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​នឹង​នាំ​ឱ្យ​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​ដ៏​យូរ​របស់គាត់​ឈាន​ដល់​ទី​បញ្ចប់​ហើយ​នឹង​ឃើញ​តារាចម្រៀង​ប៉ុប​កូឡុំប៊ី​រូបនេះ​​ឡើង​តុលាការ​។​

​ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការបញ្ជាក់​របស់​ម្តាយ​កូន​ពីរ​រូប​នេះ​ថា​នាង​បាន​ច្រានចោល​កិច្ចព្រមព្រៀង​ក្រៅ​តុលាការ ដែល​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សារភាព​ថា​នាង​បាន​ប្រព្រឹត្ត​ខុស​បន្ទាប់ពី​​នាង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ប្រាក់​រតនាគារ​របស់អេ​ស្ប៉ាញ​ក្នុង​រយៈពេល​បី​ឆ្នាំ​រវាង​ឆ្នាំ ២០១២ និង ២០១៤​។​

​នាង​បាន​បង់​រួច​ហើយ​នូវ​ប្រាក់​ដែល​មាន​តួលេខ ៦ ខ្ទង់ ដែល​អ្នក​ទារព​ន្ធ​អេ​ស្ប៉ាញ​អះអាងថា​នាង​បាន​ក្លែងបន្លំ​រួម​នឹង​ការប្រាក់​ដែល​គេ​ជឿ​ថា​មាន​ចំនួន​សរុប ៣ លាន​អឺរ៉ូ​។​ប៉ុន្តែ​រដ្ឋអាជ្ញា​ចង់ឱ្យ​នាង​​សា​គី​រ៉ា​ជាប់ពន្ធនាគារ​៨​ឆ្នាំ ប្រសិន​បើ​នាង​ត្រូវបាន​រកឃើញ​ថា​មាន​ទោស​កំហុស​ដូច​ដែល​បាន​ចោទប្រកាន់​នៅក្នុង​សវនាការ​។​

​កាលបរិច្ឆេទ​សម្រាប់​ការឡើង​សវនាការ​មិនទាន់​ត្រូវបាន​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹងថា​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

​នាង​សា​គី​រ៉ា​អាច​នឹង​ជាប់គុក​៨​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ពន្ធ​នៅអេ​ស្ប៉ាញ​

Post navigation