ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​នារី​ដែល​ងាយ​ប្រឈមមុខ​នឹង​កូនក្រៅស្បូន​។ តើ​មាន អ្វី​ខ្លះទៅ​?

​ប្រសិនជា​លោកយាយ ឬ​ម្តាយ​របស់​អ្នក​ធ្លាប់​ប្រឈមមុខ​នឹង​កូនក្រៅស្បូន​នោះ​អ្នក​ក៏​អាច ប្រឈមមុខ​នឹង​កូនក្រៅស្បូន​នេះ​បានដែរ​។​កូនក្រៅស្បូន​អាច​បណ្តាលមកពី​កត្តា​តណ​ពូជ​បាន​។ នារី​ដែល​ចូលចិត្ត​ប្រើការ​ជក់បារី និង​ញ៉ាំ​ស្រា​ច្រើន​មក​កំចាត់​សម្ពាធ​អារម្មណ៍ នឹងធ្វើ​ឲ្យ​គេ ងាយ​ប្រឈមមុខ​នឹង​កូនក្រៅស្បូន​ណាស់​ពេលដែល​គេ​មាន​ផ្ទៃពោះ​។ ដូចនេះ អ្នក​មិនគួរ ទម្លាប់​ជក់បារី និង​ញ៉ាំ​ស្រា​ឡើយ ទើប​អាច​ការពារ​អ្នក​ពី​កូនក្រៅស្បូន​នេះ​បាន​។​

​នៅពេលដែល​អ្នក​ប្រើការ​ពន្យារកំណើត​ខុស​ក្នុង​រយៈពេល​យូរ​នឹងធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ នឹង​ការ​មាន​កូនក្រៅស្បូន​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​របៀប ពន្យារកំណើត​ដែល​ត្រឹមត្រូវ ទើប​អាច​ចៀស​ពី​ការ​មាន​កូនក្រៅស្បូន​នេះ​។​

​នៅពេលដែល​ស្បូន​អ្នក​កើតមាន​បញ្ហា អ្នក​ក៏​អាច​ជួបនឹង​កូនក្រៅស្បូន​នេះ​បានដែរ​។ ដូចនេះ ពេលដែល​អ្នកមាន​ផ្ទៃពោះ គួរតែ​ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់ ទើប​អាច​ការពារ​សុខភាព​អ្នក និង​កូន​បានល្អ​៕ ដោយៈ health.com.kh