Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នារីដែលកំណត់យកអ្នក មាត់គេនឹងនិយាយចេញពាក្យ៣ម៉ាត់នេះ

Views: 1

ដោយៈ health.com.kh
យើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យដែលមនុស្សស្រីអាចនិយាយចេញមកពេលដែលចិត្តគេទុកអ្នកសំខាន់។ តើមានអ្វីខ្លះទៅ?

នៅពេលដែលគេសម្រេចថាអ្នកជាគូជីវិតរបស់គេ នោះមនុស្សស្រីម្នាក់នោះ នឹងនិយាយថាគេនឹងរៀបការជាមួយអ្នក ព្រោះពាក្យមួយនេះជាពាក្យសំខាន់ បើចិត្តគេមិនប្រាកដ គេនឹងមិននិយាយចេញមកឡើយ។

នៅពេលដែលមនុស្សស្រីម្នាក់ទុកអ្នកជាគូអនាគត គេនឹងនិយាយថា ពេលដែលនៅជាមួយអ្នក ការលំបាកបែបណាក៏មិនខ្លាចដែរ។ ពាក្យមួយនេះ បើនិយាយចេញពីមាត់មនុស្សស្រីដែលអ្នកស្រឡាញ់ នោះមានន័យថា គេក៏ស្រឡាញ់អ្នកខ្លាំងដែរ ដោយអាចដើរចូលដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។

ពាក្យថា អូនស្រឡាញ់បង មិនមែនងាយស្រួលនិយាយចេញពីមាត់របស់មនុស្សស្រីឡើយ។ ប៉ុន្តែបើអ្នកលឺចេញពីមាត់គេ នោះអ្នកជាបុគ្គលដែលសំណាង ព្រោះគេបានទុកអ្នកជាគូជីវិតរបស់គេហើយ ទើបគេនិយាយពាក្យបែបនឹងចេញមក៕

Post navigation