Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវា​ចិន​មិន​អើពើ​នឹង​ការទាមទារ​របស់​វៀត​ណា​ម​អោយ​ចាក​ចេញពី​តំបន់​ក្បែរ​តំបន់​ធ្វើ​អាជីវកម្ម​ហ្គាស​របស់ខ្លួន​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ នៅ​មួយ​ថ្ងៃក្រោយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បានទាមទារ​អោយ​ចាកចេញ នាវា​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ចិន​និង​នាវា​អម​ចំនួន​ប្រាំ​គ្រឿង​បាន​ស្ថិត​​នៅក្នុង​ដែនទឹក​ដែល​វៀតណាម​អះអាងថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​(EEZ)​របស់​ខ្លួន​នៅឡើយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា នៅ​ក្បែរ​នឹង​តំបន់​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ធម្មជាតិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​​ដែល​វៀតណាម​អនុញ្ញាតអោយ​ក្រុមហ៊ុន​រុស្ស៊ី​ធ្វើ​អាជីវកម្ម​។​

​នាវា​ចិន ស៊ា​ង យ៉ាង ហុង ១០(Xiang Yang Hong 10)​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​EEZ​របស់​វៀតណាម​កាលពី​ថ្ងៃ​៧​ឧសភា ដែល​តំណាងអោយ​ការ​ជ្រៀតចូល​ធំ​បំផុត​គិត​ចាប់​តាំង​​ពី​ឆ្នាំ​២០១៩ នេះ​បើ​តាម​លោក រេ​យ ផោ​វ៉ែល (Ray Powell)​ដែល​ដឹកនាំ​គំរោង​មួយ​ស្តីពី​សមុទ្រចិន​ខាងត្បូង​។​លោក​បាន​និយាយថា អំពើ​របស់​ចិន​និង​ប្រតិកម្ម​របស់​វៀតណាម​ជា​ការបង្កើន​ភាព​តាន​​តឹង​គួរអោយ​ព្រួយបារម្ភ​មួយ​។​

​កាលពី​ឆ្នាំ​២០១៩ មាន​ការប្រឈមមុខគ្នា​អស់​ជាង​បី​ខែ​និង​ភាគច្រើន​ផ្តោតលើ​ប្លុក​មួយ​ដែល​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​Rosneft​។​នៅ​ជាង​មួយ​ឆ្នាំ​ក្រោយ Rosneft​បាន​លក់​ទ្រព្យ​របស់​ខ្លួន​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​អោយ​ក្រុមហ៊ុន​Zarubezhneft​របស់​រដ្ឋ​រុស្ស៊ី​ដែល​ធ្វើ​អាជីវកម្ម​លើ​តំបន់​ឧស្ម័ន​ធម្មជាតិ ដែល​កំពុង​មាន​ជម្លោះ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ចាប់​តាំងពី​ថ្ងៃ​៧​ឧសភា នាវា​សិក្សា​ស្រាវជ្រាវ​ចិន អម​ដោយ​នាវា​ជាច្រើន​គ្រឿង បាន​ធ្វើដំណើរ​កាត់​ប្លុក​ឧស្ម័ន​04-03 ដែល​ក្រុមហ៊ុន​Vietsovpetr​កំពុង​ធ្វើ​អាជីវកម្ម​។​Vietsovpetr​ជា​ក្រុមហ៊ុន​រកស៊ី​រួម​គ្នា​រវាង​ក្រុមហ៊ុន​វៀតណាម​PetroVietnam​និង​ក្រុមហ៊ុន​រុស្ស៊ី​Zarubezhneft​។​

​នាវា​ចិន​ក៏​បើក​កាត់​ប្លុក 132 និង 131​ដែល​អាជ្ញាធរ​វៀតណាម​អនុញ្ញាត​អោយ​ក្រុមហ៊ុន​Vietgazprom​ធ្វើ​អាជីវកម្ម​ផងដែរ​។​Vietgazprom​ជា​ក្រុមហ៊ុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​PetroVietnam​និង​​ក្រុមហ៊ុន​Gazprom​របស់​រុស្ស៊ី​។​

​សូមបញ្ជាក់​ថា ចិន​ក៏​ផ្តល់​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ធម្មជាតិ​លើ​ប្លុក​ទាំង​ពីរ​នេះ​ដែរ ដោយ​សំអាង​ថា​ពួក​វា​ស្ថិត​ក្នុង​ដែនទឹក​របស់ខ្លួន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​វៀតណាម​ទាមទារ​អោយ​ចាកចេញ នាវា​ចិន​ស្ថិត​នៅ​ម្តុំ​ប្លុក​129 ដែល​ក៏​ស្ថិតក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​Vietgazprom​។​ការទាមទារ​នេះ ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​​របស់​អតីត​ប្រធានាធិបតី​រុស្ស៊ី​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ីលោក ឌី​មី​ទ្រី ម៉េ​តវ៉េ​ដេ​វ នៅ​ក្រុង​ហាណូយ​។​

​នាវា​នេសាទ​ចិន​ពីរ​កាលពី​ថ្ងៃ​សុក្រ​បាន​ស្ថិតនៅ​ចម្ងាយ​តែ​២០០​ទៅ​៣០០​ម៉ែត្រ​ពី​នាវា​ចិន​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​ធំ​ល្វឹងល្វើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សំបូរ​ធនធាន​ថាមពល រួម​ទាំង​ដែនទឹក​ក្នុង​តំបន់​EEZ​របស់​វៀតណាម​៕

​វៀតណាម​កាលពី​ថ្ងៃ​២៥​ឧសភា បាន​ប្រាប់​អោយ​ចិន​ដក​នាវា​សិក្សា​ស្រាវជ្រាវ Xiangyanghong 10 និង​នាវា​ដទៃទៀត​ចេញពី​តំបន់​EEZ​របស់​វៀតណាម តែ​នាវា​ទាំងនោះ​មិន​អើពើ​

Post navigation