Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​

Views: 9

ដោយៈ​មុនី​រ័ត្ន – វណ្ណៈ / ភ្នំពេញៈ នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន មួយ​រឿង បាន​ចូល​ចត នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣ នេះ ។ ការចូល​ចត​របស់​នាវាចម្បាំង​ជប៉ុន​នេះ គឺមាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨-៣០ ខែមីនា ឆ្នាំ​២០២៣ គឺ​ដើម្បី​រឹតចំណង​មិត្តភាព រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំងពីរ​។​

​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​នេះ មានឈ្មោះ KIRISAME-(DD-104) ផ្ទុក​មនុ​សុស​ចំនួន ១៧០ នាក់ ហើយ​មាន​បណ្ដោយ ១៥១ ម៉ែត្រ និង​ទទឹង ១៧.៤ ម៉ែត្រ ក្នុងនោះ ជម្រៅ​ទឹក​៩​ម៉ែត្រ និង​ទំងន់​ផ្ទុក ៤៥៥០ តោន​។ រីឯ Speed ៣០knots=៥៦km/h និង​មាន​ឧទ្ធម្ភាគចក្រ (Helicopter) មួយគ្រឿង ដឹកនាំ​ដោយ​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ឯក MAKI TAKAYUKI ។​

​សូមជម្រាបថា ការចូល​ចត​របស់​នាវា​ស្វ័យការពារ​ជប៉ុន គឺ​បន្ទាប់ពី​នាវា​ឃ្លាំមើល ផ្ទៃសមុទ្រ នៃ​កងទ័ពជើងទឹក​បារាំង ឈ្មោះ PRAIRIAL-(F731) បាន​ចូល​ចត នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពីថ្ងៃ​ទី ២៤-២៨ ខែមីនា ឆ្នាំ​២០២៣ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​ត្ដិ ការ​ជាមួយ​កងទ័ព​កម្ពុជា​។
​ចំណែក​នាវា​កងទ័ពជើងទឹក រំដោះប្រជាជន​ចិន ចំនួន​១​គ្រឿង លេខ​៩៩៩ ជា​ប្រភេទ នាវា​ពហុ​មុខងារ Type-071 ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ជិន មិន​ធាន នាយសេនាធិការរង កងទ័ព​ជេ​ី​ង​គោក ភាគខាងត្បូង នៃ​កងទ័ព​រំដោះ ប្រជាជន​ចិន បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៣ ៕/V​

V / N

Post navigation