Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ដឹកសម្ភារៈសម្រាប់ធ្វេីសមយុទ្ធនាគមាស មកដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ​

Views: 5

ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអមដំណើរ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ មូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន១គ្រឿង លេខ៩៩៩ ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ។

លក្ខណៈបច្ចេកទេស នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន​មានបណ្ដោយប្រវែង ​២១០ ម៉ែត្រ និងទទឹងប្រវែង ​​២៨ ម៉ែត្រ ជម្រៅទឹកប្រវែង ៧ ម៉ែត្រ ល្បឿន ២៥ ណត​ ទំងន់ផ្ទុក​​ ២៥.០០០ តោន នាវិកចំនួនជាង ៤០០ នាក់ ឧទ្ធម្ភាគចក្រ​ចំនួន ៤ គ្រឿង ប្រភេទ Z8 super Frenlon ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោកភាគខាងត្បូង នៃកងទ័ពរំដោះ ប្រជាជនចិន។

សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរ កម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមយុទ្ធនាគមាស ឆ្នាំ២០២៣ បានធ្វើឡើងវិញ បន្ទាប់ពីខកខាន ដោយសារតែ ការរាតត្បាតនៃជំងឺកូវីដ១៩។ សមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា និងកងទ័ព រំដោះប្រជាជនចិន ធ្វើឡើងដើម្បីរួមគ្នាជាធ្លុងមួយ បង្កើតនូវការសាមគ្គីភាព និងការឯកភាព ក្នុងពេលប្រតិបត្តិការ៕ V / N

Post navigation