Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវាកងស្វយ័តកាពារជើងទឹកជប៉ុន មួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

Views: 2

ដោយ៖ វណ្ណៈ / ព្រះសីហនុ៖ នាវាកងស្វយ័កាពារជើងទឹកជប៉ុន មួយគ្រឿង បានចូលចតនៅកំពង់ផែសមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ។

មន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នាវាកងស្វយ័តកាពារ កងទព័ជើងទឹកជប៉ុន មួយគ្រឿងឈ្មោះ KIRISAMS(-DD-104) បានចូលចតនៅកំពង់ផែអន្តរជាតិសមុទ្រ ក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងមិត្តភាព និងទស្សនកិច្ចជាផ្លូវការ នៅកម្ពុជារយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៣។

ប្រភពដដែល បានបន្តថាៈ យោងតាមឯកសារលក្ខណៈបច្ចេកទេស របស់នាវា កងស្វយ័តកាពារជើងទឹកជប៉ុន មួយគ្រឿងនេះ ដឹកនាំដោយលោក វរៈនាវីឯក MAKI TAKAYUKI ដែលនាវានេះ មានបណ្តោយ ១៥១ ម៉ែត្រ, ទទឹង ១៧,៤ ម៉ែត្រ , ជម្រៅទឹក ៩ ម៉ែត្រ , ទម្ងន់ផ្ទុក ៤៥៥០ តោន, នាវិក ១៧០ នាក់, និងមានផ្ទុកឧទ្ធម្ភាគចក្រ ១ គ្រឿង ផងដែរ៕ V / N

Post navigation