Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយ កៃ​ដរ ស្វាមី​ខ្ញុង មាន​អាកា​រៈ​មិន​ស្រួល​ភ្លាម​ៗ​ពេល​កំពុង live លក់​ផលិតផល​(​វី​ដេ​អូ​)

រាជធានី​ភ្នំពេញ ៖ នាយ កៃ​ដរ ស្វាមី​តារា​កំប្លែង​នាង ខ្ញុង បាន​ជួប​អាកា​រៈ​មិន​ស្រួល​ដោយ​រឹង​ថ្គាម គាំង​និយាយ​លេង​ចេញ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​តែ live លក់​ផលិតផល​តាម​អន​ឡាញ​កាលពី​យប់មិញ​។

មហាជន ជា​ពិសេស​អ្នក​ដែល​បាន​ចូល​មើល​នាង ខ្ញុង និង​ស្វាមី ដែល​កំពុង Live នោះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​បង្ហាញ​ក្តី​រន្ធត់​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​ស្វាមី​នាង ខ្ញុង ស្រាប់​រឹង​ដៃ​រឹង​ជើង និង​ថ្គាម​និយាយ​លេង​កើត និង​បាន​ដួល​ភ្លាម​ៗ​តែ​ម្តង ។ គេ​នៅ​មិនដឹង​ទេ​ថា អាកា​រៈ​របស់​នាយ កៃ​ដរ ស្វាមី​នាង​ខ្ញុង នា​ពេល​នេះ បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឡើយ ខណៈ​ពេល​កន្លង​មក លោក​ក៏​មិន​ដែល​បាន​បង្ហាញ​សញ្ញា​ឈឺ​អ្វី​នោះ​ដែរ​។

Picture

យ៉ាងណា​ភ្លាម​ៗ​នោះ អ្នក​នាង ខ្ញុង បាន​បញ្ជូន​ស្វាមី​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ខណៈ​ពេល​នាង​បាន​យំ​ស្រែង​ដោយ​ក្តី​រន្ធត់ មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​បន់ស្រន់​អោយ​ទេវតា​ជួយ​ស្វាមី​តែ​ប៉ុណ្ណោះ​។ ក្រោយ​ហេតុការណ៍​នេះ មហាជន​បាន​នាំ​គ្នា​សម្តែង​ក្តី​បារម្ភ និង​សាកសួរ​ពី​ស្ថានភាព​របស់​នាយ កៃ​ដរ នា​ពេល​នោះ​ជា​ហូរហែ ប៉ុន្តែ​អ្នក​នាង ខ្ញុង មិន​បាន​ឆ្លើយ​តប​ឡើយ​។

ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃនេះ អ្នក​នាង ខ្ញុង បាន​បញ្ចេញ​សារ​បង្ហាញ​ពី​ស្ថានភាព​ស្វា​មីនា​ពេល​នេះ​ថា «​លូវ​ប្តី​ខ្ញុំ​ចេញពី​សង្គ្រោះ​បន្ទាន់​ហើយ អរគុណ​សំរាប់​ការ​បារម្ភ នឹង​សួរសុខទុក្ខ ព័ត៌មាន​លំអិត​ខ្ញុំ​នឹង​ប្រាប់​ពេល​ក្រោយ​ទៀត លូវ​គាត់​នៅ​កាល់​ម៉ែ​ត រង់ចាំ​លទ្ធផល​ស្គេ​ន​ខួរក្បាល​ម្តងទៀត​សិន​»​។

Picture

យ៉ាងណា បើ​តាម​ការ​បញ្ជាក់​សារ​ចុង​ក្រោយ​របស់​អ្នក​នាង ខ្ញុង ស្ថានភាព​ជំងឺ​ស្វាមី​របស់​នាង​នា​ពេល​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​នៅឡើយ ដោយសារ​នាង​ភ័យ​ខ្លាច​អាច​មានការ​វះកាត់​ខួរក្បាល ខណៈ​ពេល​ដែល​នាង​បាន​បន់ស្រន់​មិន​អោយ​មានរឿង​នេះ​កើតឡើង​ឡើយ​។

ដោយឡែក​បើ​តាម​ការ​បង្ហោះ​ជា​ឃ្លី​ប​វី​ដេ​អូ​របស់​អាចារ្យ​ធំ នៅ​លើ​បណ្តាញ​សង្គម​បង្ហាញ​ស្ថានភាព​របស់​នាយ កៃ​ដ នា​ពេល​នេះ គឺ​បាន​វិល​មក​រក​ភាពល្អ​ប្រសើរ​ខ្លះ​ហើយ ដោយ​លោក​បានដឹង​ខ្លួន និង​អាច​និយាយ​បាន​។ ក្នុង​នោះ​ដែរ បើ​តាម​ការ​បញ្ជាក់​ពី​អាចារ្យ​ធំ មូលហេតុ​ដែល​ធ្វើ​អោយ​នាយ កៃ​ដ មាន​អាកា​រៈ​បែប​នេះ គឺ​ដោយសារ​លោក​ខ្វះ​កាល់ស្យូម ខ្វះ​ជាតិ​ស្ករ និង​លើស​ឈា​.​ម​។

Picture

មហាជន ជា​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ក៏​បាន​ចូលរួម​ជូនពរ​អោយ​ស្វាមី​នាង ខ្ញុង បាន​ឆាប់​ជា​សះស្បើយ និង​មាន​សុខភាព​ល្អ​ឡើង​វិញ​ផង​ដែរ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត​នៅ​ពេល​ក្រោយ

PicturePicturePicturePicturePicturePicturePicturePicturePicturePicturePicture