Views: 1
ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្របានច្រានចោលការអះអាងរបស់មន្ត្រីបក្សភឿថៃថា គណបក្សប្រឆាំងនេះនឹងដណ្តើមបានជ័យជម្នភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។លោកថាគ្រប់តែបក្សនយោបាយសុទ្ធតែកំណត់គោលដៅអាសនៈសភាច្រើននិងមានមហិច្ឆតា តែវាអាស្រ័យលើអ្នកបោះឆ្នោតជាអ្នកសំរេច។
លោកបាននិយាយថា« ខ្ញុំមិននិយាយថាឈ្នះលើសលប់ឬអត់ ។វាអាស្រ័យលើប្រជាជនគិតដោយប្រយ័ត្នប្រយែងថាតើពួកគេចង់អោយប្រទេសរបស់គេទៅរបៀបណា។តើយើងមិនត្រូវការរដ្ឋាភិបាលគួរអោយជឿទុកចិត្តមួយទេឬ?រដ្ឋាភិបាលមួយដែលគិតគូរអំពីអ្នកមានចំណូលទាបនិងក្រុមងាយរងគ្រោះ ដូចដែលយើងបានចាប់ផ្តើមធ្វើកន្លងមក?»។
ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយនិយាយថា បណ្តាគណបក្សនយោបាយសុទ្ធតែអួតអាងអំពីកម្មវិធីជំនួយសុខុមាលភាពរបស់គេ តែគំរោងកម្មវិធីដូច្នេះអាចរារាំងច្បាប់ហិរញ្ញវត្ថុនិងសារពើពន្ធ បើសិនជាត្រូវបានអនុវត្តដោយគ្មានការគិតគូរដោយប្រុងប្រយ័ត្នទេ។
លោកក៏បាននិយាយថា នៅពេលស្ថានភាពសេដ្ឋកិច្ចថៃកំពុងល្អប្រសើរឡើង សេដ្ឋកិច្ចសកលនៅប្រែប្រួលងាយនឹងគ្រោះថ្នាក់ហើយប្រទេសត្រូវត្រៀមខ្លួនដោះស្រាយបញ្ហាដែលអាចកើតមានណាមួយ៕

ប្រាយុទ្ធ ដែលជាសមាជិកគណបក្សជាតិថៃរួបរួម(UTN)បាននិយាយថាលោកត្រៀមសម្រាកពីភារកិច្ចរដ្ឋាភិបាលដើម្បីចូលរួមធ្វើយុទ្ធនាការរបស់គណបក្ស