Cambodia

នាយករដ្ឋជប៉ុនសន្យាជួយអាស៊ានទប់ទល់ការវាតទីពីំសំណាក់ប្រទេសចិន

លោក Yoshihide Suga ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្ដីជប៉ុន បានសន្យានៅចំពោះមុខសមាជិកអាស៊ានមួយចំនួនថា រដ្ឋាភិបាលរបស់លោកនឹងជួយពង្រឹងស្មារតីនៃសមាគមអាស៊ានក្នុងការទប់ទល់ក្នុងជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា លោក Suga បានបញ្ជាក់ជំហរដូច្នេះនៅក្នុងពេលដែលលោកបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២២ ខែតុលា។

នៅចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ លោកនាយករដ្ឋមន្រ្ដីជប៉ុនបានបង្ហាញការប្រឆាំងរបស់ប្រទេសជប៉ុនចំពោះសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ឬនៅសមុទ្រចិនខាងកើត។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសធំពីរនៃសមាគមអាស៊ាន លោកនាយករដ្ឋមន្រ្ដី Yoshihide Suga ដែលទើបចូលកាន់តំណែងដ៏កំពូលនៃប្រទេសជប៉ុនកាលពីមួយខែមុននេះបានចាប់យកប្រទេសវៀតណាម និងឥណ្ឌូនេស៊ីធ្វើទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស។

ក្នុងទស្សនកិច្ចនៅតំបន់អាស៊ាន គឺត្រូវបានគេមើលឃើញថា មេដឹកនាំជប៉ុនរូបនេះបានបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនខ្លាំងថែមទៀតជាមួយនឹងសមាគមអាស៊ានដើម្បីទប់ទល់ឥទ្ធិពល និងការវាតទីរបស់ចិននៅក្នុងតំបន់អាស៊ី។

នៅទីក្រុង ចាកាតា (JAKATA) លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសជប៉ុនប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលវាតទីកាន់កាប់ដែនទឹកនៅក្នុងតំបន់ ហើយសម្រាប់ជប៉ុនខិតខំឱ្យមានដំណោះស្រាយដោយសន្ដិវិធីដោយផ្អែកលើច្បាប់អន្ដរជាតិ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុនបានធ្វើឡើងបន្ទាប់បីលោកបានជួបប្រជុំសន្និសីទក្រុមប្រទេស Quad ជាមួយប្រទេសធំ ៣ទៀត គឺអូស្រ្ដាលី ឥណ្ឌា និង អាមេរិករួមនឹងជប៉ុនខ្លួនគេផ្ទាល់ ដែលប្រទេសបួននេះសន្យារួមគ្នាទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ប៉ុន្ដែនាយករដ្ឋមន្រ្ដីជប៉ុនបានអះអាងថា ជប៉ុនមិនចង់ឃើញវត្តមានកងទ័ពនៃអង្គការណាតូនៅក្នុងតំបន់អាស៊ីនោះទេ។ លោកបញ្ជាក់ទៀតថា ក្នុងនាមជានាយករដ្ឋមន្រ្ដីបន្ដតំណែងពីលោក ស៊ីនសូអាបេ គឺលោកនៅតែពិនិត្យឡើងវិញនូវគោលនយោបាយរបស់លោក អាបេ ហើយត្រូវតែពង្រឹងគោលនយោបាយនេះឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព។

លោកបញ្ជាក់ថាជប៉ុនត្រូវតែប្ដេជ្ញាការពារសន្ដិសុខតំបន់ដោយសហការជាមួយប្រទេសមួយចំនួន។ នាយករដ្ឋមន្រ្ដីជប៉ុនរូបនេះមិនបាននិយាយចំឈ្មោះប្រទេសចិននោះទេ ប៉ុន្ដែរាល់សម្ដីរបស់លោកទាំងអស់មើលទៅគ្មានអ្វីក្រៅពីប្រទេសចិននោះទេ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីលោកបានជួបភ្លាមៗជាមួយនឹងប្រធានាធិបតី ចូកូវីដូដូ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្ដិសុខតំបន់។

មុននឹងមកដល់ទីក្រុងចាកាតា (JAKATA) នាយករដ្ឋមន្រ្ដីជប៉ុនរូបនេះ បានទៅធ្វើទស្សនកិច្ចនៅវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះលោកបានជួបជាមួយនឹងនាយករដ្ឋមន្រ្ដីវៀតណាម ង្វៀងស៊ុនហ្វុក ប៉ុន្ដែកាសែតជប៉ុនNikkei Asian Review ចុះផ្សាយថា ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍ជាមួយគ្នានូវមុខជំនួញអាវុធ គឺប្រទេសវៀតណាមបានសម្រេចទិញអាវុធបន្ថែមទៀតពីប្រទេសជប៉ុន។

មុនមកដល់របស់នាយករដ្ឋមន្រ្ដីជប៉ុននៅទីក្រុងហាណូយ  រដ្ឋាភិបាលជប៉ុនបានបញ្ចូននាវាចម្បាំងរបស់ខ្លួនចំនួនបីគ្រឿងមកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករបស់វៀតណាមនៅខេមរ៉ាញ។

នាវាចម្បាំងរបស់ប្រទេសជប៉ុនទាំងបីគ្រឿងនេះ ត្រូវបោះទីតាំងនៅមូលដ្ឋានទ័ពជើងទឹករបស់ប្រទេសវៀតណាម គឺរហូតតដល់ទៅ១ខែដោយបានធ្វើសមយុទ្ធនាវាជើងទឹកជាមួយកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកទៀតផង។

ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុនមកកាន់ប្រទេសធំ២នៃសមាគមអាស៊ានដោយសន្យាថា ជួយសមាគមនេះក្នុងការទប់ទល់ឥទ្ធិពលរបស់ចិន កើតឡើងទន្ទឹមនឹង ចិនបង្កើនការវាតទីដោយពង្រឹងកងទ័ពរបស់ចិនក្នុងការធ្វើសកម្មភាពសមយុទ្ធនៅសមុទ្រចិនខាងត្បូងនិងនៅច្រកសមុទ្រកោះតៃវ៉ាន់។

ប្រទេស ជប៉ុនខ្លួនគេផ្ទាល់ក៏កំពុងតស៊ូប្រឆាំងនឹងការវាតទីកាន់ពីសំណាក់កងនាវាចម្បាំងនៃប្រទេសចិនផងដែរ នៅក្នុងជំលោះដែនទឹក នៅសមុទ្រចិនខាងតកើត។ ចិនបានអះអាងថា ប្រជុំកោះ ដាយយូ ដែលសម្បូរដោយ ជីវចម្រុះ គឺជាដែនទឹករបស់ចិន មានរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែជប៉ុនបានកាន់កាប់យក នៅក្នុងសង្ត្រាមលោកលើកទី២។ 

ប្រជុំកោះនោះ ភាសាជប៉ុនហៅ សេនកាគូ ហើយជប៉ុន ក៏បានអះអាងថា គឺជាដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែសម្រាប់ជម្លោះក្នុងដែន សមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន គឺមិនមានតែ វៀតណាមនោះទេ គឺហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ី ហើយសម្រាប់សហរដ្ឋអាមេរិកជាភាគីក្រៅតំបន់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Ferguson on Rashford's charity: Fiction for a young man. He should give me some advice
A Preston player who twice touched an opponent's genitals was disqualified for 3 matches for aggressive behavior
Atalanta Director: everything is fine with Miranchuk, there are no symptoms of coronavirus
Kovid mocks the Latvian championship: the team got only 8 people (but still did not finish the match)
Gerard Pique: We all hope that Messi will stay at Barca
Agent of coronavirus from the Beginning: I feel fine. A test is a test
Barcelona has reached an agreement in principle with the players to reduce salaries. The club will save 122 million euros