Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​ចិន លី ឈាង ៖ ចលាចល​និង​ជម្លោះ​មិនត្រូវ​អនុញ្ញាត​ឱ្យ​មាន​ដាច់ខាត​នៅ​អាស៊ី បើ​មិន​ដូច្នេះ​ទេ​អនាគត​នឹង​បាត់បង់​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ចិន​ថ្មី លោក លី ឈាង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា បាន​និយាយ​ថា​សន្តិភាព​ប្រកបដោយ​និរន្តរភាព​នៅតែ​ជា​តម្រូវការ​ជាមុន​សម្រាប់​ភាព​​រុងរឿង​របស់​អាស៊ី ហើយ​បាន​ជំរុញ​មេដឹកនាំ​ក្នុង​តំបន់​កុំឱ្យ​ចូល​ខាង​ភាគី​ក្នុង​ជម្លោះ ខណៈ​ភាព​តានតឹង​នៅតែ​បន្ត​កើន​ឡើង​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​។​

​នៅក្នុង​សុន្ទរកថា​សំខាន់​របស់​លោក​នៅក្នុង​ពិធី​បើក​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា Boao​សម្រាប់​អាស៊ី លោក​លី​ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី​ប្រុងប្រយ័ត្ន​ចំពោះ​និន្នាការ​នៃ​ការ​បំបែក​​គ្នា​ជា​បក្ខពួក ត្បិត​មាន​ភាពមិនច្បាស់លាស់​មិន​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​បរិយាកាស​ពិភពលោក​ក៏​ដោយ​។​

​វេទិកា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដំបូង​នៅ​ទីក្រុង​ប៉ូ​អាវ (Boao)​ក្នុង​ឆ្នាំ ២០០២​។​

​លោក​លី​បាន​និយាយថា ចិន​នៅ​តែ​ប្តេជ្ញាចិត្ត​ក្នុង​ការបើក​ទូលាយ មិន​ថា​ស្ថានភាព​ពិភពលោក​វិវត្ត​ទៅជា​យ៉ាងណា​នោះ​ឡើយ​។​

​ដោយ​ថ្លែង​ទៅកាន់​ទស្សនិកជន​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​គាត់ ចាប់តាំងពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចិន​កាលពីដើម​ខែ​មីនា លោក​លី​បាន​បន្ថែមថា “​ដើម្បី​សម្រេចបាន​នូវ​ភាពជោគជ័យ​​កាន់តែខ្លាំង ចលាចល​និង​ជម្លោះ​មិនត្រូវ​អនុញ្ញាត​ឱ្យ​កើតឡើង​នៅ​អាស៊ី​ដាច់ខាត បើ​មិន​ដូច្នេះ​ទេ អនាគត​នឹង​ត្រូវ​បាត់បង់​”

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ាញ​លោក ផេ​ដ្រូ សាន់​ឆេស (Pedro Sanchez)​បាន​ស្ថិតក្នុង​ចំណោម​មេដឹកនាំ​​រដ្ឋាភិបាល​បរទេស​ដែល​ចូលរួម​ក្នុង​វេទិកា​ឆ្នាំនេះ​នៅ​ទីក្រុង​ប៉ូ​អាវ ក្នុង​ខេត្ត​ហៃ​ណាន ប្រទេស​ចិន​។​

​ការព្យាករណ៍​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​បាន​ប៉ាន់ប្រមាណ​ថា សេដ្ឋកិច្ច​របស់​អាស៊ី​គ្រោង​នឹង​កើនឡើង ៤,៥ ភាគរយ​ក្នុង​ឆ្នាំ ២០២៣ គឺ​កើនឡើង​ពី ៤,២ ភាគរយ​ក្នុង​ឆ្នាំ ២០២២ និង​ខ្ពស់ជាង​ការ​ព្យាករណ៍​អំពី​អត្រាកំណើន​ពិភពលោក ២,៩ ភាគរយ ទោះបីជា​តម្រូវការ​ខាងក្រៅ​ចុះ​ខ្សោយ​និង​មាន​ក្តីកង្វល់​អំពី​អតិផរណា​ក៏ដោយ​៕

នាយករដ្ឋមន្ត្រី​ចិន​ថ្មី លោក លី ឈាង ក្នុង​ពិធី​បើក​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា Boao សម្រាប់​អាស៊ី

Post navigation