Views: 25
ប្រែសម្រួលៈបំណង(ស៊ីនហួ)៖ នាយករដ្ឋមន្ត្រីចិនលោកលី ឈាង កាលពីថ្ងៃសៅរ៍បានអំពាវនាវអោយសមាជិកG20ជំរុញសកលូបនីយកម្មនិងឯកភាព កិច្ចសហប្រតិបត្តិការព្រមទាំងការចូលរួមពាក់ព័ន្ធក្នុងG20។
ដោយដក់ជាប់ចិត្តអំពីអនាគតមនុស្សលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្នើឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល( Global Development Initiative) គំនិតផ្តួចផ្តើមសន្តិសុខសកល( Global Security Initiative)និងគំនិតផ្តួចផ្តើមអារ្យធម៌សកល( Global Civilization Initiative) នេះបើតាមការលើកឡើងរបស់លោកលីនៅសម័យដំបូងរបស់ជុំG20លើកទី១៨កាលពីម្សិលមិញនៅក្រុងញូវដែលី។

នាយករដ្ឋមន្ត្រីលី ឈាង ថ្លែងនៅជំនួបកំពូលG20 នៅក្រុងញូវដែលី កាលពីថ្ងៃ៩កញ្ញា
លោកលីបានសុំអោយប្រទេសទាំងអស់ចេះគោរពគ្នា ស្វះស្វែងរកមតិឬផលប្រយោជន៍រួមដោយទុកការខ្វែងគំនិតគ្នាទៅមួយផ្នែក និងរស់នៅជាមួយគ្នាដោយសន្តិវិធី។លោកថាគ្មាននរណាម្នាក់នៅតែមិនរងផលប៉ះពាល់ពីវិបត្តិនិងការប្រឈមធំៗសកលទេ ដូច្នេះ«សាមគ្គីភាពនិងកិច្ចសហការគ្នាជាផ្លូវត្រឹមត្រូវសំរាប់ពិភពលោក»។
លោកបានបន្ថែមថា សមាជិកG20គួរប្រកាន់ខ្ជាប់បំណងប្រាថ្នាដើមនៃកិច្ចសហប្រតិបត្តិការនិងឯកភាព ហើយរែកពុនការទទួលខុសត្រូវសំរាប់សន្តិភាពនិងការអភិវឌ្ឍ។លោកក៏បានសុំអោយសមាជិកG20ប្រព្រឹត្តដូចជាដៃគូដើម្បីជំរុញការរើបរើឡើងវិញនៃសេដ្ឋកិច្ចតាមរយៈការពង្រឹងការសម្របសម្រួលគោលនយោនបាយម៉ាក្រូសេដ្ឋកិច្ចដោយប្រសិទ្ធភាពដើម្បីពាំនាំជំនឿចិត្តនិងផ្តល់កម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចពិភពលោក។
«សមាជិកG20ក៏គួរតែធ្វើការរួមគ្នាដើម្បីការពារផ្ទះបៃតងរបស់ពិភពលោក ជំរុញការអភិវឌ្ឍមិនប៉ះពាល់បរិស្ថាន(បៃតង)និងបញ្ចេញកាបោនទាប ការពារបរិស្ថានសមុទ្រនិងធ្វើជាដៃគូនៅក្នុងការជំរុញការអភិវឌ្ឍនដោយចីរភាពសកល។G20ត្រូវការឯកភាពជំនួសអោយការបែកបាក់ ត្រូវការកិច្ចសហប្រតិបត្តិការជំនួសអោយការប្រឈមមុខគ្នានិងការចូលរួមពាក់ព័ន្ធជាជាងការផាត់ចោលភាគីណាមួយ»។
លោកលីបានបញ្ជាក់ថា ចិននឹងបង្កើនការកែទំរង់ជាប្រចាំ ពង្រីកការបើកចំហ ជំរុញការអភិវឌ្ឍដោយគុណភាពព្រមទាំងជំរុញទំនើបកម្មចិន៕