Cambodia

នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរតាមដានការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន

លោក ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរទាំងអស់តាមដានការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន  ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក ឱ្យមានការយោគយល់ និងសម្រួលដល់ការលំបាករបស់ពលរដ្ឋជាកូនបំណុល ក្នុងស្ថានភាពកូវីដ១៩ និងគ្រោះទឹកជំនន់នៅពេលនេះ។

កាលពីថ្ងៃពុធ ម្សិលមិញ លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលនេះ ដោយត្រូវបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលនៃការសងប្រាក់។

ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ទៅកាន់ធនាគារឬមីក្រូហិរញ្ញវត្ថុ ឱ្យមានការយកចិត្តទុកដាក់ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរពេលនេះ  គឺជាការបន្ថែមលើសេចក្តីស្នើសុំមុនៗ ដោយទាមទារឱ្យមានការយោគយល់ដល់ពលរដ្ឋជាកូនបំណុលក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ផងដែរ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់ មិនត្រូវរឹបអូសផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលជាកូនបំណុល ទាំងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងអ្នកដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងពេលនេះ។

ដោយឡែកក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បញ្ជាក់ថា លោកបានទទួលបាននូវការប្រកាសរបស់ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលយកការអំពាវនាវរបស់លោកកាលពីថ្ងៃម្សិលមិញ ដោយស្មគ្រចិត្ត ដើម្បីយោគយល់ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកលិច។

លោកហ៊ុន សែន បានចាត់ទុកថា ការទទួលយករបស់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាកាយវិការល្អ ស្របតាមស្ថានភាពលំបាករបស់ពលរដ្ឋ។ លោកបន្តថា មកដល់ពេលនេះ មិនទាន់មានការរឹបអូសផ្ទះរបស់ពលរដ្ឋដែលពុំមានលទ្ធភាពបង់ធនាគារនៅឡើយទេ។

យ៉ាងណាបុរសខ្លាំងនៅកម្ពុជារូបនេះ បានជំរុញឱ្យអាជ្ញាធរតាមដានចំពោះការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋានបន្ថែមទៀត។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃម្សិលមិញ បានបង្ហាញថា គិតចាប់ពីថ្ងៃទី ១ខែកញ្ញា ដល់ថ្ងៃទី២១ ខែតុលា ទឹកជំនន់បានជន់លិចខេត្ត-រាជធានីចំនួន១៩នៅទូទាំងប្រទេស។ ក្នុងនោះ ទឹកជំនន់បណ្តាលឱ្យមនុស្ស៣៦នាក់ បានស្លាប់ និងប៉ះពាល់ដល់ពលរដ្ឋជាង១១ម៉ឺនគ្រួសារ ឬស្មើជិត៥០ម៉ឺននាក់។

ដោយឡែក ពលរដ្ឋជាង១ម៉ឺនគ្រួសារ(១១ ៥២៩) ឬស្មើជាង៤ម៉ឺននាក់ (៤៦ ១១៦)នាក់ បានបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីទួលមានសុវត្ថិភាព៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Griezmann on Messi: I admire Leo, and he knows it. We have a great relationship
Rooney on the possibility of a move to Barca in the 2010/11 season: Thinking about it. Could fit in perfectly
Hooray, in England they will let the audience into the stands again! While up to 4 thousand and not everywhere, but the clubs are happy 😊
Solskjaer about the match with Istanbul: these are the Champions of Turkey, it will be difficult
Gasperini on the nomination for the best coach of the year award: If we beat Liverpool, maybe I'll get a few votes
Julian Nagelsmann: Leipzig want to give PSG that final feeling they are talking about
Tuchel Pro Champions League: Match with Leipzig - the final of our group