Cambodia

នាយកដ្ឋាន​ព័ត៌មានវិទ្យា រៀបចំ​សិក្ខាសាលា​អន​ឡាញ ស្តីពី សន្តិសុខ​បណ្តាញ អ៊ិន​ធើ​ណេ​ត និង​ព័ត៌មាន​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សិក្ខាសាលា ស្តីពី “​សន្តិសុខ​បណ្តាញ អ៊ិន​ធើ​ណេ​ត និង​ព័ត៌មាន​” តាម​អន​ឡាញ​នេះ គឺ​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង ចែករំលែក​វិធីសាស្ត្រ ក្នុងការ​ទប់ស្កាត់ បទល្មើស​បច្ចេកវិទ្យា ការយល់ដឹង​នានា ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន ជាដើម ដើម្បី​ឆ្លើយតប ទៅនឹង​កង្វះខាត នៃ​ការយល់ដឹង អំពី​ហានិភ័យ​នានា នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា ក៏ដូចជា កង្វះខាត​នៃ​យន្តការ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង បច្ចេកវិទ្យា​នេះ​។

​ការប្រើប្រាស់​បច្ចេកវិទ្យា នៅ​កម្ពុជា មានការ​កើនឡើង ស្រប​ពេលដែល​ការយល់ដឹង អំពី​ហានិភ័យ យន្តការ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បច្ចេកវិទ្យា នៅមានកម្រិត​នៅឡើយ ហើយ​មាន​បទល្មើស បច្ចេកវិទ្យា​ជាច្រើន ដែល​ជនខិលខូច និង​ឧក្រិដ្ឋជន​បាន​បង្កឡើង ដែល​បណ្ដាល​ឲ្យ​មាន ផលប៉ះពាល់ ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ជាពិសេស​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។

​ហេតុដូចនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំ និង​សម្របសម្រួល សិក្ខាសាលា​អន​ឡាញ ស្តីពី “​សន្តិសុខ​បណ្តាញ​អ៊ិន​ធើ​ណេ​ត និង​ព័ត៌មាន​” ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី សិក្ខាកាម​សរុប​ជាង ២៥០ រូប មកពី​អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និង​អង្គភាព​ចំណុះ ទាំង ១១ របស់​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ពាក់ព័ន្ធ ចំនួន​ប្រមាណ ២៥០ រូប​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ បាន​មានប្រសាសន៍ថាៈ ការចូលរួម​ក្នុង​សិក្ខាសាលា តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ផ្ដល់​អត្ថប្រយោជន៍​ច្រើន និង​ជា​ក្របខណ្ឌ​ថ្មី​មួយ ក្នុងការ​បម្រើ​ការងារ​ប្រចាំថ្ងៃ សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​។ លោក​បាន​បន្តថាៈ ចំនួន​នៃ​អ្នកប្រើប្រាស់ បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត មានការ​កើនឡើង ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​មាន​ការវិវត្ត​ថ្មី ទាំង​ក្នុងការ​បំពេញការងារ និង​ការសិក្សា​ផងដែរ ដោយសារ​ការប្រើប្រាស់ ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ បង្កលក្ខណៈ​ងាយស្រួល និង​មាន​ផល​វិជ្ជមាន​ច្រើន ក៏ប៉ុន្តែ​ក៏​ផ្ដល់នូវ​ចំណុច​អវិជ្ជមាន និង​ហានិភ័យ ដល់​អ្នកប្រើប្រាស់ ផងដែរ​។ ហេតុដូចនេះ ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​បណ្ដុះបណ្ដាល អ្នកប្រើប្រាស់​ឲ្យ​ជៀសវាង នូវ​កំហុស​នានា ក្នុងការ​ប្រើប្រាស់​។​

​លោក​បាន​លើកឡើងថាៈ កន្លងមក ធ្លាប់មាន​ករណី​បទល្មើស បច្ចេកវិទ្យា​មួយចំនួន បានកើត​ឡើង ដល់​អ្នកប្រើប្រាស់ រួមមាន​ការបោកប្រាស់ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត និង​ការគំរាមកំហែង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ បាន​ចាត់វិធានការ​គ្រប់គ្រង ក៏ដូចជា អប់រំ​ដល់​អ្នកប្រើប្រាស់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមថាៈ បច្ចុប្បន្ន របៀបរបប​ការងារ មានការ​ប្រើប្រាស់ ប្រព័ន្ធ​ព័ត៌មានវិទ្យា​ច្រើន ហើយ​លទ្ធភាព​នៃ ការប្រើប្រាស់​បច្ចេកវិទ្យា អាច​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ការងារ បែប​រដ្ឋបាល​អេឡិចត្រូនិក ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្នុង​ក្របខណ្ឌ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជា​គំរូ​មួយ ស្របតាម​ស្មារតី​របស់ រាជរដ្ឋាភិបាល ក្នុង​ការធ្វើសមាហរណកម្ម​រដ្ឋបាល តាមបែប​បច្ចេកវិទ្យា ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត នាពេល​អនាគត​។​

​លោក បាន​គូសបញ្ជាក់ថាៈ ការប្រើប្រាស់​បច្ចេកវិទ្យា អនុវត្ត​ក្នុង​កិច្ចកា​រដ្ឋបាល​នេះ បាន​ផ្ដល់នូវ​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ទិន្នន័យ ការគ្រប់គ្រង និង​អនុវត្ត​កិច្ចការរដ្ឋបាល ដែល​ជួយ​ឲ្យ​ការអនុវត្ត ការងារ​បាន​រហ័ស និង​ប្រសើរ​ជាង​មុន​។ ព្រម​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ បានបង្ហាញ​ក្ដីសង្ឃឹម​ថា សិក្ខាកាម នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម ដើម្បី​រួមគ្នា​ជំរុញ​ឲ្យ​ការប្រើប្រាស់ បច្ចេកវិទ្យា​មានដំណើរ​ការល្អ ហើយ​អាច​ទាញ​ប្រយោជន៍ បាន​ច្រើន សម្រាប់​បំពេញភារកិច្ច ការងារ​ប្រចាំថ្ងៃ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Klopp responds to Clattenburg about refereeing: I don't play mind games. For various reasons, I am not Ferguson
Hertha's sporting director loves signing players. Just look at his smile!
Rooney confirmed as Derby County head coach
Barca's presidential election will not take place on January 24 due to anti-coronavirus restrictions
Zlatan on Covid: I tried to train at home, but immediately felt tired
Bayern are Interested in Militao as a replacement for Alaba. The Brazilian has 3 matches for Real Madrid this season
Fiorentina Interested in Odriosola. The defender of Real Madrid played 1 match in the season