Views: 11
ដោយ :ប.ជ័យ / បន្ទាយមានជ័យ៖ នៅម៉ោងជាង១១ ថ្ងៃទី៩ ខែ កញ្ញា នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលបានទទួលព័ត៌មានពីលោកវរសេនីយ៍ ហួត វិបុល អនុប្រធាននគរបាល ប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរ ជាតិ ស្ទឹងបត់បានប្រាប់ថា មានករណីធ្វើអត្តឃាត(ចងក) នៅក្នុងប ន្ទប់ជួល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពឈ្មោះ លី ដារ៉ាវុធ អាយុ៣៩ឆ្នាំ ជា វរសេនីយ៍ទោ និង ជា នាយរង ប៉ុស្តិ៍គរបាលច្រកទ្វារអន្តរជាតិវស្ទឹងបត់។គេឃើញសព ក្នុង បន្ទប់ លេខ១៥ ដែលចាក់ខ្ទាស់គន្លឺះទ្វារខាងក្នុង ។ ពុំមាននរណា ដឹង ពី មូលហេតុនៃការធ្វើអត្តឃាតនេះទេ៕ សរន / N
