Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅពេលរថយន្តខូច លើផ្លូវល្បឿនលឿន តើត្រូវធ្វើដូចម្តេច?

Views: 11

ដោយៈសុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី ” ការដោះស្រាយ នៅពេលថយន្តខូច និងការស្វែងរកជំនួយ ” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

នៅពេលយានយន្តខូច អ្នកបើកបរ ត្រូវបើកបរ ឬរុញរថយន្ត មកខាងស្ដាំ តាមគន្លងផ្លូវ សម្រាប់ឈប់បន្ទាន់ កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ ចំណាំងផ្លាតពណ៌ក្រហម រាងត្រីកោណ ចម្ងាយយ៉ាងតិច ១០០ ម៉ែត្រ ពីក្រោយរថយន្ត។ ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង (ភ្លើងដឺមី) ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។

ក្នុងករណីនេះ អ្នកបើកបររថយន្ត អាចឈប់ ឬចត ដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស ៣០ នាទីឡើយ ហើយអ្នកបើកបរ ត្រូវរៀបចំឱ្យអ្នករួមដំណើរ ទាំងអស់ទៅកាន់ទីសុវត្ថិភាព ដែលស្ថិតនៅក្រៅរនាំងការពារ។ ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរ ត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿន តាមលេខ ទូរសព្ទបន្ទាន់១៣៩៩។

នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរ ត្រូវបង្កើនល្បឿន តាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិស ខាងឆ្វេង យ៉ាងតិច ៥ វិនាទី ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ៕V/SRN

Post navigation