Cambodia

នៅចាំគាត់ទេ? បុរសតង់ហ្សានីដែលក្លាយជាមហាសេដ្ឋីដោយសារលក់ត្បូង ពេលនេះបានរកឃើញត្បូងមួយទៀតដែលមានតម្លៃ៣.៤លានដុល្លារ

អ្នករុករករ៉ែខ្នាតតូចសញ្ជាតិតង់ហ្សានីម្នាក់ដែលបានក្លាយជាមហាសេដ្ឋីក្នុងមួយប៉ព្រិចភ្នែកកាលពីខែមិថុនាសម្រាប់លក់ត្បូង Tanzanite ចំនួនពីរដែលមានតម្លៃ៣.៤លានដុល្លារពេលនេះបានលក់ត្បូងមួយទៀតក្នុងតម្លៃ២លានដុល្លារ។

ការរកឃើញត្បូងទី៣ដោយលោក Saniniu Laizer នេះគឺមានទម្ងន់៦.៣គីឡូក្រាម។

Tanzanite គឺជាត្បូងដែលត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់ហ្សានីប៉ុណ្ណោះហើយត្រូវបានប្រើសម្រាប់ធ្វើគ្រឿងអលង្ការ។

វាគឺជាត្បូងដ៏កម្របំផុតមួយនៅលើផែនដីហើយភូគព្ភវិទូក្នុងស្រុកម្នាក់ប៉ាន់ប្រមាណថា ត្បូងប្រភេទនេះអាចបាត់បង់ទាំងស្រុងក្នុងរយៈពេល២០ឆ្នាំខាងមុខ។

តម្លៃរបស់ត្បូងនេះគឺស្ថិតនៅក្នុងភាពខុសគ្នានៃពណ៌របស់វាដែលរួមមានពណ៌បៃតង ក្រហម ​ស្វាយនិងខៀវ។ តម្លៃរបស់វាត្រូវបានកំណត់ដោយភាពកម្រ ពណ៌កាន់តែច្បាស់ឬថ្លា តម្លៃកាន់តែថ្លៃ។

លោក Lazier បានជំរុញឲ្យអ្នករុករករ៉ែខ្នាតតូចដូចគាត់ធ្វើការជាមួយរដ្ឋាភិបាល។ គាត់និយាយថា បទពិសោធន៍របស់គាត់គឺជាគំរូល្អ។

បន្ទាប់ពីការលក់ត្បូងចំនួន២ដែលមានទម្ងន់៩.២គីឡូក្រាមនិង៥.៨គីឡូក្រាមកាលពីខែមិថុនា គាត់បានប្រាប់ឪពុករបស់គាត់ថា គាត់នឹងរៀបចំពិធីជប់លៀង។

ប៉ុន្តែកាលពីថ្ងៃចន្ទ គាត់និយាយថា ថវិកានឹងត្រូវប្រើសម្រាប់សាងសង់សាលារៀននិងមណ្ឌលសុខភាពមួយនៅក្នុងសហគមន៍របស់គាត់ក្នុងស្រុក Simanjiro នៃតំបន់ Manyara ភាគខាងជើង៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ BBC

Football news:

Hummels 0:2 in Augsburg: Borussia played well in many aspects, but did not create enough chances
Schalke have not won the Bundesliga in 18 consecutive rounds. The total score of the first two games of the season is 1:11
Real won with the help of VAR and decommissioned forwards. Jovic earned a penalty, mayoral a penalty
Robles on refereeing the match with Real Madrid and VAR: dubious episodes are always Interpreted in favor of top clubs
Conte on 4:3 with Fiorentina: impressed with Inter's attack. We didn't have enough balance, we paid for it
Zidane about 3:2 with Betis: real can get better and will. A difficult game, but we believed in winning until the end
Dest said goodbye to the Ajax players and will fly to Barcelona today (Gerard Romero)