Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅឃុំស្វាយលើ ខ្យល់កន្ត្រាក់បង្កកសរខូចផ្ទះប្រជាពលរដ្ឋ១០ខ្នង

Views: 1

ដោយបាយ័ន/សៀមរាបៈ តាមរបាយការណ៍បឋមបានឱ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣នេះនៅក្នុងភូមិនានា ក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាបខ្យល់កន្ត្រាក់ខូចផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង។

តាមសេចក្តីរាយការណនៅព្រលប់ ថ្ងៃទី៣១ ខែមីនានោះបានបញ្ជាក់ថា នៅតំបន់នោះមានភ្លៀងលាយឡំខ្យល់ខ្យល់កន្ទ្រាក់របើកដំបូលនិងដួលរលំ ផ្ទះប្រជាពលរដ្ឋនៅទូទាំងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប អស់ចំនួន១០ខ្នង។

អាជ្ញាធរបាននិយាយថា នៅល្ងាចថ្ងៃនេះ តំបន់កើតហេតុមានភ្លៀង និងខ្យល់យ៉ាងខ្លាំង ហើយបណ្តាលឱ្យបោកបក់រលំនិងខូចខាតផ្ទះសំបែងយ៉ាងដូច្នោះ។ នេះជាព័ត៍មានបឋមប៉ុណ្ណោះដោយអាជ្ញាធរកំពុងចុះស្រង់ទិន្ន័យបន្តទៀត៕ P / N

Post navigation