Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅសល់​១៥០​ថ្ងៃ​ទៀត​ស៊ី​ហ្គេម​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​

Views: 11

ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​គិត​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២៣​នេះ ការរាប់​ថយក្រោយ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​នឹង​ចាប់​​ផ្ដើម​ជា​ផ្លូវការ​ហើយ ។​

កម្ពុជា​បាន​ចុះបញ្ជី​កីឡា​ចំនួន​៣៩​ប្រភេទ​និង​កីឡា​សម្ដែង​មួយ​ប្រភេទ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​តំបន់​ដែល​ធ្វើ​រៀងរាល់ឆ្នាំ​សេស​ក្នុង​រយៈពេល​២​ឆ្នាំ​ម្ដង ។​

ស៊ី​ហ្គេម​ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ​១៩៥៩​ដែលមាន​កម្ពុជា​ក៏​ជា​ស្ថាបនិក​នៃ​ការបង្កើតឡើង​នូវ​ព្រឹត្តិការណ៍​នេះដែរ​ដែល​កាលនោះ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ប្រ​សិ​ទ្ទិ​នាម​ថា ”​កីឡា​
​ឧបទ្វីប​អាស៊ីអាគ្នេយ៍​/SEAP Games ”​។​

​នៅ​ឆ្នាំ​១៩៦៣​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម (SEAP Games) ដែល​កាលនោះ​ជាការ​ប្រកួត​លើក​ទី​៣​។ តែដោយសារ​បញ្ហា​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​នោះ​កម្ពុជា​ក៏​សម្រេច​​ចិត្ត​លុបចោល​នូវ​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​រហូតមកដល់​ឆ្នាំ​២០២៣ ទើប​កម្ពុជា​បានទទួល​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង ។​

​បាវចនា​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៣​នៅ​កម្ពុជា​គឺ «​កីឡា រស់ ក្នុង​សន្ដិភាព​» (Sports Live in Pease) ការប្រកួត​នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត កែប ខេត្ត​ព្រះសីហនុ សៀមរាប និង​​ខេត្តកំពង់ធំ ៕/R​

Post navigation