Cambodia

នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ «​ជួញដូរ​គ្រឿងញៀន​»

ចែករម្លែក

ដោយ​៖​ឆាយា​នាថ / កណ្តាល​៖​ កាលពី​វេលា​ម៉ោង​២១៖២០​នាទី យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស «​ជួញដូរ​គ្រឿងញៀន​» នៅ​ចំណុច​ផ្លូវលំ ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ធួ​ក ប៊ុន​ថុ​ន ហៅ តួ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​បេះ​ស្វាយ ទីលំនៅ​ភូមិ ចុង​កោះ​ចុង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​វត្ថុតាង​ចាប់យក​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​ធំ , ទូរស័ព្ទ ចំនួន​១​គ្រឿង ម៉ាក Oppo ពណ៌​ខៀវចាស់ និង ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក គុប​ជ្រុង ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ កណ្តាល 1G-5024 ។

​មុនពេល​កើតហេតុ គឺ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ធ្វើ​ការចេញ​ល្បាត​ក្នុង​មូលដ្ឋាន ។ ដល់​ចំណុចកើតហេតុ ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ ធួ​ក ប៊ុន​ថុ​ន ហៅ តួ កំពុង​ជិះ​ម៉ូតូ ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​ធំ រួច​នាំខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

​ជនសង្ស័យ ឈ្មោះ ធួ​ក ប៊ុន​ថុ​ន ហៅ តួ បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ តម្លៃ​៤៥​ម៉ឺន​រៀល ពី​ឈ្មោះ យ៉េ សុ​បិ​ន្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​ចំការ​ស្វាយ ក្នុងភូមិ ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យកទៅ​រំលែក​លក់​បន្ត​ក្នុង​១​កញ្ចប់​តូច តម្លៃ​២​ម៉ឺន​រៀល ។​

​ជនសង្ស័យ បាន​បន្ថែមទៀតថា ខ្លួន​ធ្លាប់​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ យ៉េ សុ​បិ​ន្ត ប្រហែល​ចំនួន ១០​លើក​មកហើយ ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Juventus and Barcelona won their first group matches. Who will win in Turin?
Andrea Pirlo: we need to wait for the Ronaldo test. I think we will find out today if he will play
Danilo about the match with Barcelona: Juventus on the right track
Ozil provided 1,400 school children with free Lunches by supporting Rashford
Dmitry Sennikov: Lokomotiv will have opportunities to score against Bayern. Its defense is not perfect
De Bruyne and Villas-Boas have known each other for 10 years: they barely missed each other at Chelsea, Andre's assistant asked Kevin for a t-shirt
Andrea Pirlo: Messi is still on top. With such players, we must hope that they do not have the best day