Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលឃាត់ខ្លួន ជនសង្ស័យ២នាក់ជាមួយកាំភ្លើងកែឆ្នៃ៤ដើម នៅស្រុកស្វាយចេក

Views: 3

ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន  បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ធ្វើការចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ចំនួន២នាក់ ។

១-ឈ្មោះ អូ ទាវ  ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត  ឃុំរលួស  ស្រុកស្វាយចេក  ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង ២-ឈ្មោះ  ឡុន សុលី  ភេទប្រុស  អាយុ៣០ឆ្នាំ  ទីលំនៅភូមិគោករកា  ឃុំតាបែន  ស្រុកស្វាយចេក ។ 

សមត្ថកិច្ចបានអោយដឹងថា  ការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពីលោក កើត  វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយជាលទ្ធផលកម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយដកហូតបានវត្ថុតាងមួយចំនួន មានអាវុធនិងគ្រឿងញៀនមួយចំនួន ហើយក្រោយការសាកសួរនិងឆ្លើយសារភាព នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ P / N

Post navigation