Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលការពារព្រំដែនគោក ដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ និងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង ទទួលទិសប៉ុស្តិ៍ ក្បាលស្ពាន-ប៉ោយប៉ែតត្បូង បានដឹកនាំកម្លាំង ចុះដើរល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា ថៃ

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំង ចុះដើរល្បាត ដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ពីភូមិក្បាលកោះ ដល់ភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺបន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅឈរ ជើង របស់កងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដែលការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ប្របតាមមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំ ប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ។ល។

លោកវរសេនីយ៍ត្រី សែម សាមឿន បានបន្តថាៈ ក្នុងការដើរល្បាតត្រួតពិនិត្យ ឃើញថា គ្មានអ្វីប្រែប្រួលឡើយ៕ V / N

Post navigation