Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនប្តី ប្រពន្ធ ធ្វើទារុណកម្មលើកុមារ

Views: 2

ដោយ៖ សរិទ្ធ / កណ្តាល៖ ក្រោយពីបានទទួលបានព័ត៌មាន និងការសំណូមពរ ពីអង្គការមេត្រីអន្តរជាតិ (AIM) នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២៣ លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់មន្ត្រីជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក វរសេនីយ៍ឯក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ និងមន្ត្រីមូលដ្ឋាន បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ក្រោយពីរកឃើញថា មានបទល្មើសកេងប្រវ័ញ្ច ពលកម្ម និងទារុណកម្មលើកុមារ។

សមត្ថកិច្ច បានឱ្យដឹងថាៈ ករណីនេះ កើតហេតុនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ជនរងគ្រោះ មានចំនួន ពីរនាក់ ទី១ ឈ្មោះ .. អាយុ១៨ឆ្នាំ ភេទប្រុស និងទី២ ឈ្មោះ .. អាយុ១៦ឆ្នាំភេទស្រី អ្នកទាំងពីរ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យទី១ ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងទី២ ឈ្មោះ គីម ឡេង ភេទស្រីអាយុ ៤៩ ឆ្នាំ មុខរបរលក់ដូរ បាយម្ហូប អ្នកទាំងពីរ គឺជាប្តីប្រពន្ធហ្នឹងគ្នា មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V-PC

Post navigation