Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

Views: 6

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅរសៀល ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧ៈ៣០ នាទី នៅចំណុច មុខមន្ទីរពេទ្យស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

នគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ៣នាក់នេះ គឺធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលួចម៉ូតូ ១ គ្រឿង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងជាង ៦ នៅចំណុចផ្ទះសំណាក់ហេង ហេង ១៦៨ ស្ថិតក្នុង ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រោយពីមានបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តកំពង់ធំ និងដោយមានការសម្រប សម្រួលនីតិវិធី ពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

ប្រភពដដែល បានឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរង ជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ប្រើវិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ នៅរសៀល ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង ១៧ៈ៣០ នាទី  នៅចំណុចមុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនសង្ស័យជាមនុស្សប្រុស ៣ នាក់ និងមានមុខរបរ មិនពិតប្រាកដ ដូចគ្នានោះ មាន៖ ១-ឈ្មោះ យ៉ា គីនី អាយុ ២៦ ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ ងួន តុលា អាយុ ២៩ ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ និង ៣-ឈ្មោះ ញឹប តុលា អាយុ ១៦ ឆ្នាំ រស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ១-ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ ND125M6190341 ស្លាកកលេខ ភ្នំពេញ 1JE.8774 របស់ជនរង គ្រោះ ឈ្មោះ ឡាំង យ៉ាំងណេ ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិវៀតណាម រស់នៅ កំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរងគ្រោះ)។ ២-រថយន្តចំនួន ១ គ្រឿង ម៉ាកតូយ៉ូតា ហាយលែនដឺរ ពណ៌ទឹកមាស ផ្លាកលេខ ប.មានជ័យ 2C-5668 របស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាព និងឧបករណ៍សម្ភារៈ សម្រាប់លួច មួយចំនួនទៀត។

ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ V / N

Post navigation