Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលក្រុងសិរីសោភ័ណ បង្ក្រាបនិងឃាត់ក្មេងទំនើង ១២នាក់ ដែលកាប់ចាក់កម្មករ ហាងស្រាក្រឡុកមួយ

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលក្រុងសិរីសោភ័ណ បានបង្ក្រាបនិងឃាត់ ខ្លួនក្មេងទំនើង ១ក្រុម មានគ្នាចំនួន ១២ នាក់ ដែលកាប់កម្មករហាងស្រាក្រឡុកមួយ នៅមុខវេទិកាសួនមានជ័យ កណ្តាលប្រជុំជនក្រុង នាភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។

កម្លាំងនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកញ្ញា ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថ្ងៃទី៧ ខែកញ្ញា ថា៖ ក្មេងប្រុសទំនើង ក្នុងករណីនេះ ដែលនគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាល បង្ក្រាបបាន មានចំនួន ១២ នាក់នោះ រួមមានៈ ១-.ឈ្មោះ សែម ជីងអឺ អាយុ២០ឆ្នាំ ២-.ឈ្មោះ រិន សីលា អាយុ១៨ឆ្នាំ ៣-.ឈ្មោះ ផល សំណាង អាយុ១៨ឆ្នាំ ៤-.ឈ្មោះ ស្រី បូខៀវ អាយុ២៣ឆ្នាំ ៥-.ឈ្មោះ បូរ អាយុ១៨ឆ្នាំ ៦-.ឈ្មោះ ស្រួយ ទេពពន្លឺ អាយុ១៦ឆ្នាំ ៧-.ឈ្មោះ មុត សុពីន អាយុ១៧ឆ្នាំ ៨-.ឈ្មោះ ថា សុខធា អាយុ១៧ឆ្នាំ ៩-.ឈ្មោះ ទូច សំណាង អាយុ២០ឆ្នាំ ១០-.ឈ្មោះ ហួត ហេង អាយុ១៨ឆ្នាំ ១១-.ឈ្មោះ ហួត អាយុ១៦ឆ្នាំ និង១២-.ឈ្មោះ កៅ សំណាង អាយុ១៥ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថាៈ កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចវេទិកាសួនមានជ័យ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានក្មេងស្ទាវទំនើងមួយក្រុម បានធ្វើសកម្មភាពកាប់ចាក់ និងគប់គ្នាទៅវិញទៅមក បណ្តាលរបួស ២ នាក់ និងក៏រងការខូចខាតម៉ូតូ ១គ្រឿង ដែលរូបភាពនេះ បានប៉ះពាល់ យ៉ាងខ្លាំង ដល់ផែនការភូមិ ឃុំ មានសុវត្ថិភាព បង្កអសន្តិសុខ និងខូចសណ្តាប់ធ្នាប់ សាធារណៈ ។ លើសពីនោះ វាបានបណ្តាលឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងអស់ជំនឿលើសុវត្ថិភាពផងដែរ ។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបន្តថាៈ ក្រោយក្មេងស្ទាវទំនើង ធ្វើសកម្មភាព កម្លាំងជំនាញ ចុះអន្តរាគមន៍ ហើយឈានដល់ឃាត់ខ្លួនមុខសញ្ញាទាំងនោះ ជាបន្តបន្ទាប់ បានចំនួន ១២ នាក់ ។

យោងចម្លើយសារភាព ក្មេងទំនើងទាំងនោះ បានប្រាប់មូលហេតុថា ជម្លោះហិង្សារបស់ ពួកគេ មកពីសមាជិក នៃក្រុមក្មេងស្ទាវទំនើង មួយក្រុម ទៅស្រឡាញ់ស្រីស្នេហ៍ត្រួតគ្នា (ជាន់លេខរៀងគ្នា) ៕ V / N

Post navigation