Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលនៃក្រុង ស្រុកទាំង៩ ទទួលបទបញ្ជាឱ្យបន្តចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនសិស្សឆ្លងផ្លូវចូល-ចេញសាលារៀន

Views: 2

ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដាក់ បទបញ្ជាឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលផ្សេងទៀត បន្តយកចិត្តទុកដាក់ និង ទទួលខុសត្រូវ ចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជាប្រចាំ ជូនក្មួយៗ សិស្សានុសិស្ស ឆ្លងផ្លូវ ពេលចូល-ចេញពីសាលារៀន ពិសេសគឺអនុវត្ត!នៅតាម បណ្តោយផ្លូវជាតិ ក្នុងភូមិសាស្រ្តក្រុង-ស្រុក ដែលខ្លួនឈរជើង ប្រកបដោយសុខ សុវត្តិភាពខ្ពស់ ។

មន្ត្រីនគរបាលនៃអធិការដ្ឋាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនាថាៈ ការធ្វើឡើងនេះ ដើម្បីសុខសុវត្ថិភាព ដល់កូនៗ ជាសិស្សានុសិស្ស និងជាការកាត់បន្ថយក្តីព្រួយបារម្ភ របស់ឪពុកម្តាយគ្រប់រូប ក៏ដូចជាបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដោយយថាហេតុ ណាមួយ៕  V / N

Post navigation