Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នី​ម៉ា​ស៊ុត​ចូល​គ្រាប់​ទី ៧៨ និង ៧៩ ដើម្បី​វ៉ា​ដាច់​ប៉េឡេ និង បំបែក​ឯតទគ្គ​កម្ម​ស៊ុត​ចូល​ច្រើនជាងគេ​សម្រាប់​ជម្រើសជាតិ​ប្រេ​ស៊ីល

Views: 19

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នី​ម៉ា​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៧៨ និង ៧៩ បំបែក​ឯតទគ្គ​កម្មរ​បស់​ខ្លួន​សម្រាប់ប្រេ​ស៊ីល​ក្នុង​ការប្រកួត​ឈ្នះ​ជម្រុះ World Cup ៥-១ លើ​បូ​លី​វី​កាលពី​ថ្ងៃ​សុក្រ​។​

​គ្រាប់​បាល់​របស់​នី​ម៉ា​ក្នុង​ទីក្រុង​បេឡេ​ម (Belem) ក្នុង​តំបន់​អា​ម៉ា​ហ្សូ​ន បាន​ធ្វើឱ្យ​រូបគេ​លើស​គ្រាប់​បាល់​សរុប ២ គ្រាប់​លើ​ម្ចាស់​ជ័យលាភី​ពាន World Cup បី​សម័យកាល​លោក​ប៉េឡេ ក្នុងនាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​សម្រាប់​ក្រុម​សាំ​បា​។​

​មុននេះ អ៊ុយ​រូ​ហ្គាយ​បាន​យក​ឈ្នះ​ឈី​លី​ក្នុង​លទ្ធផល ៣-១ ក្នុង​ទីក្រុង​ម៉ុង​តេ​វីដេអូ (Montevideo) ក្នុង​ការប្រកួត​ផ្លូវការ​ដំបូង​របស់​គ្រូបង្វឹក ម៉ា​សេ​ឡូ ប៊ែល​សា (Marcelo Bielsa) សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ អ៊ុយ​រូ​ហ្គាយ​មិនដាក់​ខ្សែប្រយុទ្ធ​ជើងចាស់​ពីរ​នាក់​រប​ស់​ខ្លួន​ទេ គឺ អេឌីន​សុន ខា​វ៉ា​នី (Edinson Cavani) និង ល្វីស ស្វា​រ៉េ​ស (Luis Suárez) ខណៈ​ក្រុម​នេះ​ឆ្លងកាត់​ដំណើរការ​កសាង​ឡើង​វិញ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្សង់​ទីន​។​

​ក្រុម​ទាំង ១០ ក្នុង​តំបន់​នឹង​ប្រកួត​ជុំ​ទី​ពីរ​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​។​

​ការប្រកួត World Cup ឆ្នាំ ២០២៦ នៅ​សហរដ្ឋ​អាម៉េរិក ម៉ិក​ស៊ិក និង​កាណាដា នឹង​ពង្រីក​រហូត​ដល់ ៤៨ ក្រុម​។ ក្រុម​នាំមុខគេ​ចំនួន​៦​នៅ​អាម៉េរិក​ខាងត្បូង​នឹង​ទទួលបាន​កៅអី​ស្វ័យប្រវត្តិ​។ ក្រុម​លេខ​៧​នឹង​លេង Playoff អន្តរទ្វីប​សម្រាប់​កន្លះ​កៅអី​ទៀត​៕

នី​ម៉ា​ស៊ុត​ចូល ៧៩ គ្រាប់​ច្រើនជាងគេ​សម្រាប់​ជម្រើសជាតិ​ប្រេ​ស៊ីល

Post navigation