Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

និស្សិត​ជប៉ុន​ស្លៀកពាក់​តាម​ស្ទីល​លោក​ហ្សេ​លេន​ស្គី​សម្រាប់​ពិធី​បញ្ចប់​ការសិក្សា​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ជប៉ុន​បាន​ស្លៀកពាក់​ជា​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី សម្រាប់​ពិធី​បញ្ចប់​ការសិក្សា​របស់​គាត់​។​

​បុរស​រូបនេះ​បាន​ពាក់​អាវដៃវែង​ពណ៌​អាចម៍សេះ​របស់​ប្រធានាធិបតី​អ៊ុ​យក្រែន និង​ខោ​ត្រូវ​គ្នា​ជាមួយ​អាវ ហើយ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ជប៉ុន​យ៉ូមូ​អ៊ុ​រី​( Yomiuri) ថា​គាត់​កំពុង​ប្រឹង​បណ្តុះ​ពុកមាត់​។​

​សម្លៀក​បំពាក់​របស់គាត់​គឺជា​ផ្នែក​មួយ​នៃ​ពិធី​បញ្ចប់​ការសិក្សា​ដ៏​ពិសេស​របស់​សាកលវិទ្យាល័យ​ក្យូ​តូ ដែល​អនុញ្ញាត​ឱ្យ​និស្សិត​ស្លៀកពាក់​អ្វី​ក៏​បាន​ឱ្យ​តែ​ពួក​គេ​ចង់​។​

​ហើយ​ពិត​ណាស់​ពួកគេ​នឹង​ប្រឹង​លេង​ស្ទីល​ឱ្យ​អស់ដៃ​។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ ទំនៀមទម្លាប់​ដ៏​ចម្លែក​និង​អស្ចារ្យ​នេះ​បាន​ឃើញ​មនុស្ស​មកពី​គ្រប់​ប្រភេទ​ឈុត​រាប់​ចាប់ពី​ឈុត​ក្នុង​រឿង Where’s Wally រហូត​ដល់​ឈុត Pokémon និង​សូម្បី​ព្រះ​យេស៊ូ ក៏​មក​ទទួល​សញ្ញាប័ត្រ​របស់​ពួកគេ​នៅ​សាកលវិទ្យាល័យ​ដែរ​។​

​និស្សិត ដែល​គេ​ទើប​ដឹង​ឈ្មោះ​នៅ​លើ Twitter ថា អា​មី​គី (Amiki) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ថា គាត់​បាន​ស្លៀកពាក់​ជា​លោក​ហ្សេ​លេន​ស្គី​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​អ៊ុ​យក្រែន​។​

​គាត់​បាន​ប្រាប់​ទូរទស្សន៍ Yomiuri ថា “​ចាប់តាំងពី​ខែ​ធ្នូ នៅពេលដែល​ខ្ញុំ​ដុះ​ពុកចង្ការ ខ្ញុំ​ត្រូវ​គេ​ប្រាប់​ថា​ខ្ញុំ​មើល​ទៅ​ដូច​ជា​ប្រធានាធិបតី​ហ្សេ​លេន​ស្គី​”​។​

​និស្សិត​បញ្ចប់​ការសិក្សា​រូប​នេះ​ក៏​បាន​កាន់​ស្លាក​សញ្ញា​បង្ហាញ​សារ​គាំទ្រ​និង​សម្រង់​សម្ដី​ពី​សុន្ទរកថា​របស់​ប្រធានាធិបតី​រូបនេះ​ទៅ​កាន់​សភា​អាម៉េរិក​ក្នុង​ខែធ្នូ​ផងដែរ​៕

​អា​គីមី​តែងខ្លួន​ដូច​លោក​ហ្សេ​លេន​ស្គី​នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ

Post navigation