Cambodia

និស្សិត​កម្ពុ​ជាជាង​១០០​នាក់​នៅ​អ៊ីស្រាអែល​នឹង​និវត្ត​មក​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​កុយ គួ​ង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាននិងកំពុង​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​រៀបចំ​មាតុភូមិនិវត្តន៍​និស្សិត​កម្ពុជា​ចំនួន​១២៨​នាក់ ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ​។

លោក​កុយ គួ​ង បន្តថា ដោយមាន​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ ភាគី​អ៊ីស្រាអែល​នឹង​បញ្ជូន​និស្សិត​កម្ពុជា មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​សប្តាហ៍​ក្រោយនេះ ចន្លោះ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា តាម​ជើងយន្តហោះ​ពិសេស ដែល​ហោះ​ត្រង់​ពី​ប្រទេស​អ៊ីស្រាអែល​មកកាន់​កម្ពុជា​។ ពេលមកដល់​កម្ពុជា ជើងយន្តហោះ​ពិសេស​នោះ នឹង​ដឹកបញ្ជូន​និស្សិត​កម្ពុជា​ដែល​បានទទួល​អា​រូបករណ៍​ចំនួន​២៥០​នាក់​ផ្សេងទៀត ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​ដែរ​៕​

Football news:

Dzeko and Fonseca did not settle the conflict, Edin works separately from the team. Roma have no offers
Lampard's sacking in the insiders: tension with Granovskaya, Abramovich's fury after Leicester, lack of communication with players
Guardiola on Lampard's departure: There are no projects. You need to win - or you will be fired
Gary Neville: We will discuss Tuchel's departure in 1.5-2 years, I am sure. This is how Chelsea works
Valery Gazzaev about his son in Siena: He's only 40, he needs to gain experience. The deputy of the State Duma Valery Gazzaev commented on the appointment of his son Vladimir as the head coach of Siena from the 4th division of Italy
Pedri about Barca: I got where I wanted to go. Learning is easier when there are good players around
Rangnick refused to take charge of Chelsea on an Interim basis