Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

និស្សិត និងប្រជាជនកម្ពុជា នៅវៀតណាម ចូលរួមដង្ហែព្រះអគ្គិជ័យកីឡា

Views: 9

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការរដង្ហែនៅប្រទេសវៀតណាម ប្រារព្ធធ្វើពិធីរត់ភ្លើង គប់ ធ្វើនៅក្នុងទីក្រុងហាណូយ ជុំវិញបឹង Ho Guom នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ មាន សិស្សនិស្សិតរបស់កម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ចូលរួមប្រមាណជា ១០០ នាក់ផងដែរ

ម៉ាន់ បញ្ញា ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រអប់រំ និងលោក ឈុន រ័ត្ន សិក្សាថ្នាក់អនុបណ្ឌិតដូចគ្នា ផ្នែកវិទ្យាសាស្ត្រកីឡា បានសម្ដែងការរីករាយ និងបង្ហាញមោទនភាពរៀងៗខ្លួន ចំពោះពិធីរត់ភ្លើងគប់កីឡា ក្នុងតំបន់មួយនេះ។

បញ្ញា បាននិយាយដូច្នេះថា៖ រូបគេ បានទទួលព័ត៌មានពីកម្ពុជាមក គឺថាមានភាព គគ្រឹកគគ្រេងមែនទែន សម្រាប់កម្មវិធីនេះ ហើយក្នុងនាមជានិស្សិតខ្មែរ រូបគេពិតជា មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងកម្មវិធីដង្ហែព្រះអគ្គិជ័យកីឡានេះ គឺវាពិតជាមានអត្ថន័យធំធេងមែនទែន។

ក្នុងនាមយើងជាម្ចាស់ផ្ទះ ហើយយើងបានដង្ហែព្រះអគ្គិជ័យកីឡាយើងនេះ គឺរួមចំណែក ធ្វើឱ្យពិភពលោក ឬក៏កីឡា នៅក្នុងអាស៊ានទាំងមូលនេះ ឱ្យបានស្គាល់ពីកីឡា និងស្នាដៃផ្សេងៗរបស់កម្ពុជាយើង។ លើសពីនេះ វាក៏ជាការជំរុញទឹកចិត្តកូនខ្មែរ ជាពិសេសអត្តពលិកខ្មែរ ឱ្យខិតខំហ្វឹកហាត់ ដើម្បីចូលរួមកម្មវិធីធំៗ តទៅមុខទៀតនិងដណ្ដើមមេដាយមាស ឱ្យបានច្រើនទៀតផង។

ដោយឡែក ឈុនរ័ត្ន បានបង្ហាញចំណាប់អារម្មណ៍ថា ជាពលរដ្ឋខ្មែរ ១រូប និងជា និស្សិត កំពុងបន្តការសិក្សា នៅប្រទេសវៀតណាមហើយដែលនឹងចូលរួមកម្មវិធីដង្ហែ ព្រះអគ្គិជ័យកីឡានេះ ខ្ញុំពិតជាមានមោទនភាពទាំង ចំពោះខ្លួនឯង និងចំពោះជាតិ ទាំងមូល៕/V-PC

Post navigation