Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណា​សា​ជជែក​អំពី UFO ជាមួយ​សាធារណជន

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​សាបាន​បើក​កិច្ចប្រជុំ​ជា​សាធារណៈ​លើកដំបូង​របស់​ខ្លួន​អំពី UFO កាលពី​ថ្ងៃ​ពុធ​ពោលគឺ​មួយឆ្នាំ​គត់​បន្ទាប់ពី​ចាប់ផ្តើម​ការសិក្សា​ទៅលើ​​ការ​ពើបប្រទះ​ដែល​មិន​អាច​ពន្យល់បាន និង​បាន​ទទូច​ថា​ខ្លួន​មិន​បាន​លាក់បាំង​អ្វី​ទាំងអស់​។​

​ទីភ្នាក់ងារ​អវកាស​នេះ​បាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នូវ​សវនាការ​រយៈពេល​បួន​ម៉ោង​នេះ ដែល​មាន​ក្រុមប្រឹក្សា​អ្នកជំនាញ​ឯករាជ្យ​មួយ ដែល​ប្តេជ្ញា​ថា​នឹង​ឱ្យមាន​តម្លាភាព​។​ក្រុម​នេះ​រួមមាន​​អ្នកវិទ្យាសាស្ត្រ ១៦ នាក់ និង​អ្នកជំនាញ​ផ្សេងទៀត ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ណា​សា រួម​ទាំង​អវកាសយានិក​ចូលនិវត្តន៍ លោក ស្កុត ឃែល​លី (Scott Kelly)​ជា​ជនជាតិ​អាម៉េរិក​ដំបូង​​គេ​ដែល​បាន​ចំណាយពេល​ជិត​មួយ​ឆ្នាំ​នៅក្នុង​លំហ​។​

​លោក ដាន់ អ៊ី​វ៉ាន់ (Dan Evans) នៃ​អង្គការ​ណា​សា បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​ថា “​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ខ្លាំងៗ​និង​ដោយ​មោទនភាព​ថា​មិន​មាន​ភស្តុតាង​គួរ​ឱ្យ​ជឿជាក់​សម្រាប់​ជីវិត​ក្រៅ​ភព​​ដែល​ទាក់ទង​នឹង​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងនោះ​ទេ​”​។​

​ទោះជា​យ៉ាងនេះក្តី សំណួរ​រាប់រយ​ពី​សាធារណជន ដែល​ផ្ទុះ​ឡើង​នៅ​មុន​ការប្រជុំ​នេះ​គឺ​មាន​លក្ខណៈ​សង្ស័យ និង​ផ្តោត​ច្រើន​ទៅលើ​ទ្រឹស្ដី​សមគំនិត​ផ្សេងៗ​។​

​ណា​សាបាន​ចាប់ផ្តើម​ការសិក្សា​ដើម្បី​ស៊ើបអង្កេត​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា UAPs ជា​ពាក្យកាត់​សម្រាប់​បាតុភូត​មិន​ធម្មតា​ដែល​មិន​អាច​ពន្យល់បាន នៅ​លើ​មេឃ ក្នុង​លំហ ឬ នៅ​ក្រោម​សមុទ្រ​។​

​លោក​ឃែល​លី អតីត​អ្នកបើកបរ​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក បាន​និយាយថា ការ​បំភ័ន្ត​អុប​ទិកអាច​ពន្យល់​បាន​ខ្លះ​អំពី​រឿង​នេះ​។ លោក​បាន​រំលឹក​អំពី​ការបើក​យន្តហោះ Tomcat ចេញពី​ឆ្នេរ​រដ្ឋ​វើជី​នៀ​កាលពី​ឆ្នាំមុន ដែល​ក្នុង​អំឡុងពេល​នោះ​មន្ត្រី​កាន់​ខាង​រ៉ា​ដា​របស់គាត់​នៅ​កៅអី​ក្រោយ​ជឿថា ពួកគេ​បាន​ហោះ​កាត់ UFO ។​

​លោក​ឃែល​លីបា​ននិយាយថា “​ចុង​ក្រោយ​វា​គ្រាន់តែ​ជា​បា​ឡុង​ឈ្មោះ Bart Simpson​។ ហើយ​តាម​បទពិសោធន៍​របស់​ខ្ញុំ ឧបករណ៍​ចាប់​សញ្ញា​គឺ​មាន​បញ្ហា​ដូចគ្នា​ទៅនឹង​កែវភ្នែក​របស់​មនុស្ស​យើង​ដែរ​”​។​

​លោក​អ៊ី​វ៉ាន់​បានចង្អុលបង្ហាញ​ថា ការផ្សាយ​បន្ត​ផ្ទាល់​នៃ​កិច្ចប្រជុំ​នេះ​បាន​នាំឱ្យ​មាន​ការ​សើចចម្អក​ច្រើន​សន្ធឹកសន្ធាប់​។ រឿង​នេះ​កើតឡើង​ចេញពី “​ការប្រមាថ​តាម​អន​ឡាញ​” សំដៅ​ទៅលើ​សមាជិក​គណៈ​កម្មា​ធិ​ការ​មួយ​ចំនួន​។​

​លោក​អ៊ី​វ៉ាន់​បាន​និយាយថា ការយាយី​បាន​បង្អាក់​ដំណើរកា​រ​វិទ្យាសាស្ត្រ​និង​ពង្រឹង​ការ​មាក់ងាយ​ជុំវិញ​ប្រធានបទ​នេះ ដោយ​បន្ថែម​ថា សន្តិសុខ​របស់​ណា​សា​កំពុង​ដោះស្រាយ​រឿង​នេះ​ហើយ​។​

​លោក​បាន​បន្តថា “​វា​ច្បាស់​ណាស់​ថា​នេះ​ជា​វិធីសាស្ត្រ​ផ្អែក​លើ​ភស្តុតាង​ដ៏​តឹងរ៉ឹង ដែល​អនុញ្ញាត​ឱ្យ​គេ​ញែក​ដាច់​ការ​ពិត​ពី​រឿង​ប្រឌិត​”​។​

​ក្រុម​នេះ​កំពុង​សម្លឹង​មើល​ថា​តើ​ព័ត៌មាន​សម្ងាត់​ប្រភេទ​ណា​អាច​រកបាន​លើ​ប្រធានបទ​នេះ និង​ថា​តើ​ត្រូវការ​ប៉ុន្មាន​បន្ថែមទៀត​ដើម្បី​យល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅលើ​មេឃ នេះ​បើ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​តារាវិទូ​លោក ដេវីដ ស្ពើ​ហ្គែល (David Spergel) ជា​ប្រធាន​គណៈកម្មាធិការ​ដែល​គ្រប់គ្រង​មូលនិធិ Simons ។​

​គ្មាន​ទិន្នន័យ​យោធា​សម្ងាត់​ណាមួយ​ត្រូវបាន​រួម​បញ្ចូល​នោះទេ ដូច​ជា​អ្វី​ដែល​បាន​កើតឡើង​ជុំវិញ​បា​ឡុង​ចារកម្ម​សង្ស័យ​ពី​ចិន ដែល​គេ​ប្រទះ​ឃើញ​ហោះ​លើ​ទឹកដី​អាម៉េរិក​កាលពីដើមឆ្នាំ​នេះ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ណា​សា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយ​សាធារណជន​ចូលរួម​តាម​អន​ឡា​ញ​។​

​របាយការណ៍​ចុងក្រោយ​រំពឹង​ចេញ​នៅ​ចុងខែ​កក្កដា​៕

អង្គការ​ណា​សាបាន​បើក​កិច្ចប្រជុំ​ជា​សាធារណៈ​លើកដំបូង​របស់​ខ្លួន​អំពី UFO កាលពី​ថ្ងៃ​ពុធ

Post navigation