Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណា​តូ ច្រាន​ចោល​ការតវ៉ា​របស់​រុស្ស៊ី​រឿង​គ្រាប់កាំភ្លើង​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(france24)៖ ប្រមុខ​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ច្រាន​ចោល​ការតវ៉ា​របស់​រុស្ស៊ី​អំពី​ការប្រកាស​របស់​អង់គ្លេស​ដែល​ថា​ខ្លួន​នឹង​បញ្ជូន​អោយ​​អ៊ុយ​ក្រែន​នូវ​គ្រាប់រំសេវ​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​អំពី​ការវិ​វត្តន៍​វិបត្តិ​អ៊ុយ​ក្រែន​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍ ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​គ្រាប់​រថក្រោះ​សំរាប់​ទម្លុះ​របាំង​ការពារ​មាំៗ​ដែល​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​បែបនេះ​។​

​លោក​ស្តូល​ថិ​ន​ប៊ឺក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មា​ន​បារាំង​ថា «​សម្ពន្ធមិត្ត​ណា​តូ​ធ្វើតាម​ក្បួន​អន្តរជាតិ​និង​ច្បាប់​អន្តរជាតិ​លើ​បញ្ហា​គ្រប់យ៉ាង ក្នុង​ការគាំទ្រ​អ៊ុ​យក្រែន​។​រឿង​ដែល​គ្រោះ​ថ្នាក់​គឺ​សង្គ្រាម​​ដែល​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​រាប់ពាន់នាក់​»​។​

«​រឿង​សំខាន់​បំផុត​ដែល​យើង​អាច​សំរេច​អោយ​បាន​គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គឺបញ្ឈប់​ប្រធានាធិបតី​ពូ​ទីន​កុំ​អោយ​ធ្វើ​សង្គ្រាម​»​។​

​ទេសរដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក​អាន់​ណា​បែ​ល ហ្គោល​ឌី​(Annabel Goldie)​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា អង់គ្លេស​នឹង​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​គ្រាប់កាំភ្លើង​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូម​រលាយ ជា​លោហៈ​​ដែល​ជួយ​អោយ​គ្រាប់កាំភ្លើង​ទម្លុះ​ដែក​ក្រាស់ៗ​ដោយ​ងាយ​ តែវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា ការប្រើ​គ្រាប់​ដូច្នេះ​នឹង​ជា​ការបោះ​ជំហាន​មួយទៀត​ទៅ​កាន់​ការធ្វើអោយ​សភាពការណ៍​កាន់តែ​តានតឹង​និង​ធ្ងន់ធ្ងរឡើង​។​«​វា​ក៏​នឹង​កាត់បន្ថយ​​លទ្ធភាព​របស់​អ៊ុយ​ក្រែន​ក្នុងការ​ផលិត​ស្បៀង​ប្រកបដោយ​គុណភាព​ខ្ពស់ គ្មាន​សារធាតុពុល​»ផងដែរ​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ច្រាន​ចោល​ការព្រួយបារម្ភរ​បស់​រុស្ស៊ី​៕

ប្រមុខ​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក នៅ​ប្រទេស​ហូឡង់​ដើម្បី​ចាប់ផ្តើម​ដំណើរការកង​យន្តហោះ​ចាក់សាំង​កណ្តាល​អាកាសថ្មី​មួយ​សំ​រាប់ណាតូ​

Post navigation