Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណា​តូ​រិះគន់​ពូ​ទីន​ចំពោះ​ការនិយាយ​អំពី​នុយគ្លេអ៊េ​រ​«​ដ៏​គ្រោះថ្នាក់​និង​មិន​ទទួលខុសត្រូវ​»

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អង្គការ​ណា​តូ​កាលពី​ថ្ងៃអាទិត្យ​បាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ចំពោះ​អ្វី​ដែល​សម្ពន្ធភាព​យោធា​លោក​ខាងលិច​នេះ​ហៅ​ថា​សម្តី​អំពី​នុយគ្លេអ៊ែរ​បែប​«​មិន​ទទួលខុសត្រូវ​និង​ដ៏​គ្រោះថ្នាក់​» នៅ​មួយថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​និយាយថា​លោក​មាន​ផែនការ​ដាក់តាំង​សព្វាវុធ​នុយគ្លេអ៊ែ​រកល​យុទ្ធនៅ​បេឡា​រូស​។​

​លោកពូ​ទីន បាន​ប្រដូច​ចំណាត់ការ​របស់​លោក​ទៅនឹង​អាម៉េរិក​ដែល​ដាក់​សព្វាវុធ​នុយគ្លេអ៊ែរ​នៅ​អឺរ៉ុប និង​ថា​រុស្ស៊ី​នឹងមិន​រំលោភ​ការសន្យា​ស្តីពី​ការ​មិន​រីកសាយ​នុយគ្លេអ៊ែរ​ទេ​។​

​ទោះ​ជា​រឿង​ថ្មី តែ​វាជា​ផែនការ​មួយ​ដែល​លោកពូ​ទី​ន​បាន​អោយ​សញ្ញា​ចាប់តាំងពី​ពេល​រុស្ស៊ី​ចាប់ផ្តើម​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​១៣​ខែ​មុន ហើយ​អ៊ុយ​ក្រែន​បាន​អំពាវនាវ​អោយ​មាន​កិច្ច​​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បន្ទាន់លើ​បញ្ហា​នេះ​។​

​អាម៉េរិក ដែល​ជា​មហាអំណាច​នុយគ្លេអ៊ែរ​កំពូល​លើ​លោក បាន​និយាយ​សម្រាល​ការព្រួយបារម្ភ​អំពី​ការប្រកាស​របស់​ពូ​ទីន តែ​ណា​តូ​បាន​និយាយថា ការសន្យា​របស់​រុស្ស៊ី​ស្តីពី​ការ​មិន​រីកសាយ​សព្វាវុធ​នុយ​គ្លេ​​អ៊ែរ​និង​ការពណ៌នា​របស់​លោក​អំ​ពី​ការដាក់​សព្វាវុធ​នុយគ្លេអ៊ែ​រ​របស់​អាម៉េរិក​នៅ​បរទេស​ជា​«​ការ​មិន​ត្រឹមត្រូវ​»​។​

​អ្នកនាំពាក្យ​ណា​តូ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃអាទិត្យ​ថា «​ការនិយាយ​យោង​របស់​រុស្ស៊ី​ថា​ណា​តូ​ចែករំលែក​នុយគ្លេអ៊ែរអាម៉េរិកជា​ការ​មិន​ពិត​ទាំងស្រុង​។​សម្ពន្ធមិត្ត​ណា​តូ​ប្រព្រឹត្ត​ជាមួយនឹង​ការ​​គោរព​ការប្តេជ្ញា​អន្តរជាតិ​ទាំង​ស្រុង​។​រុស្ស៊ី​រំលោភ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ស្តីពី​ការគ្រប់គ្រង​អាវុធ​»​។​

​ក្នុងពេល​ជាមួយគ្នា ទីប្រឹក្សា​សន្តិសុខ​កំពូល​មួយ​រូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែនបាន​និយាយថា​ផែនការ​របស់​រុស្ស៊ី​ក៏​នឹង​ធ្វើអោយ​បេឡា​រូ​សបាត់​ស្ថិរភាព​និង​ថា​ធ្វើអោយ​បេឡា​​រូស​ក្លាយជា​«​ចំណាប់ខ្មាំង​»​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​អាម៉េរិក​និង​ណា​តូ​បាន​និយាយថា ព័ត៌មាន​ស្តីពី​រុស្ស៊ី​ប្រុង​ដាក់​សព្វាវុធ​នុយគ្លេអ៊ែរ​នៅ​បេឡា​រូស​នឹងមិន​ប៉ះពាល់​ស្ថានភាព​នុយគ្លេអ៊ែរ​របស់​ខ្លួន​ទេ​ហើយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ទំនងជា​មិន​មើលឃើញ​​ឳ​កាស​ដែល​រុស្ស៊ី​ប្រើ​នុយគ្លេអ៊ែ​រលើ​អ៊ុយ​ក្រែន​ដែរ​។​

​ទោះជា​យ៉ាងណា ក្រសួងការបរទេស​អ៊ុយ​ក្រែន​បាន​កោះប្រជុំ​ពិសេ​សរប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្រោយ​ពូ​ទីន​ប្រកាស​ដូច្នេះ​និង​បាន​ស្នើសុំ​សហគមន៍​អន្តរជាតិ​«​ចាត់វិធានកា​រដាច់​​ខាត​»​ដើម្បី​រារាំង​កុំអោយ​រុស្ស៊ី​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​៕

​ពូ​ទីន បាន​និយាយថា ប្រធានាធិបតី​បេឡា​រូ​ស បាន​ស្នើសុំ​យូរ​មក​ហើយ​អោយ​រុស្ស៊ី​ដាក់​សព្វាវុធ​នុយគ្លេអ៊េរ​នៅក្នុង​ប្រទេស​របស់លោ​ក​

Post navigation