Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណយ ផាណា៖ អ្វីៗ មិនត្រឹមតែស៊ីហ្គេមទេ តែសម្រាប់កីឡាយុវជនអាស៊ី ឆ្នាំ២០២៩

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកកីឡាកាយ សម្ព័ន្ធកម្រិត១ និងបោះជំរុំ (Academy in Aerobic level 1+Training Camp) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២២ មកនោះ ត្រូវបញ្ចប់ថ្ងៃទី ២៦ ខែកញ្ញា នេះហើយ។

វគ្គនេះ បើកនៅខេត្តកំពង់ឆ្នាំង គឺពិតជាវគ្គដ៏មានសារៈសំខាន់ ដើម្បីអភិវឌ្ឍន៍ធនធាន ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់ ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកនេះ មានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៨នាក់ មកពី ៤ រាជធានី ខេត្ត ដូចជា ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និង ភ្នំពេញ ដែលវគ្គនេះ ជំរុញឱ្យគ្រូបង្វឹក មានចំណេះជំនាញច្បាស់លាស់ ជាពិសេសគឺ កីឡាករ កីឡាការិនី វ័យក្មេង ត្រូវការជំនាញច្បាស់លាស់ ដែលមានវ័យចាប់ពី ៨ឆ្នាំ ឬក្រោម ១៥ឆ្នាំ។ ពេលនេះ សហព័ន្ធ កំពុងពិនិត្យមើលលើគុណភាពរបស់កីឡាករ កីឡាការិនី ក្រោមអាយុ ១៥ឆ្នាំ ដើម្បីត្រៀមឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។
ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កីឡាករ កីឡាការិនីកាយសម្ព័ន្ធ ដែលនឹងសម្រិត សម្រាំង ទុកនេះនឹងមានវ័យក្រោម១៧ឆ្នាំ សម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេស នានា ក្នុងទ្វីបអាស៊ី។

ត្រៀមលក្ខណៈជាមុននេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងការដាក់ គោលដៅឆ្ពោះទៅរកជោគជ័យ ស្របតាមផែនការប្រចាំឆ្នាំ នៃការអភិវឌ្ឍ និងបណ្តុះ បណ្តាលធនធានមនុស្ស របស់ខ្លួន ប្រកបដោយគុណភាព។

វគ្គនេះ ដំណើរការដោយប្រើប្រាស់កញ្ចប់ថវិកា ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស របស់ក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍធនធានកីឡា នៃកីឡាកាយសម្ព័ន្ធ៕ V / N

Post navigation