Cambodia

ញាក់សាច់ មួយ​ថ្ងៃ​ឆ្លង​ជាង​៥​ម៉ឺន​នាក់​នៅ​អាម៉េរិក​

ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​កក្កដា បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​ជាង​៥៥.០០០​នាក់​បន្ថែម ដែល​នេះ​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​បំផុត​នៅលើ​ពិភពលោក​។​

​កំណើន​ការឆ្លង​នៅ​ទូទាំង​អាម៉េរិក​នៅ​រយៈពេល​មួយ​សប្តាហ៍​មក​នេះ បណ្តាល​អោយ​ដំណោះស្រាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​វិបត្តិ​ជំងឺឆ្លង​នេះ​ស្ថិត​ក្រោយ​ការ​ពិនិត្យពិច័យ​ឡើងវិញ​និង​នាំ​​អោយ​អភិបាលរដ្ឋ​ជាច្រើន​បញ្ឈប់​ផែនការ​បើក​រដ្ឋ​ឡើងវិញ​ក្រោយ​ការបិទ​ខ្ទប់​ដ៏​តឹងរឹង​។​

​ចំនួន​អ្នក​កើតកូ​វីដ​១៩​សំ​រាប់​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន​៥៥.២៧៤​នាក់​នៅ​សហរដ្ឋ​អាម៉េរិក ដោយ​កើន​លើស​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ពី​មុន ៥៤.៧៧១​នាក់​នៅ​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​១៩​មិថុនា​។​

​សូមបញ្ជាក់​ថា​កន្លះ​ខែ​មុន អាម៉េរិក​រាយការណ៍​កា​រ​ឆ្លង​ប្រចាំថ្ងៃ​តែ​ខ្ទង់​២២.០០០​នាក់​ប៉ុណ្ណោះ​តែ​ជាង​៤០.០០០​នាក់​បាន​ឆ្លង​ប្រចាំ​ថ្ងៃ​អស់​៧​ថ្ងៃ​ជាប់​គ្នា​និង​បាន​ឈាន​ដល់​កំរិត​ជាប់​ឯតទគ្គ​កម្ម​គឺ​ជាង​៥០.០០០​នៅ​៣​ជាប់ៗ​គ្នា​មក​នេះ​។​

​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន​រ៉​យ​ទ័រ ការឆ្លង​ថ្មី​កើន​នៅ​៣៧​រដ្ឋ​ក្នុងចំណោម​រដ្ឋ​៥០​នៅ​អាម៉េរិក នៅពេល​១៤​ថ្ងៃ​មកនេះ​។​រដ្ឋ​ផ្លរីដា​បាន​រាយការណ៍​អ្នក​ឆ្លង​ច្រើន​ជាង​រដ្ឋ​ណាៗ​ទាំងអស់​សំរាប់​ថ្ងៃ​០២​កក្កដា គឺ​ជាង​១០.០០០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​ជនជាតិ​អាម៉េរិក​ខ្លះ​ជ្រើសរើស​មិន​ពាក់​ម៉ាស់ នៅ​ពេល​ពួកគេ​ចេញ​ដើរ​ក្រៅ​ផ្ទះ​ក្នុងអំឡុងពេល​ផ្ទុះ​កូវី​ដ​១៩​នៅ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​០១​កក្កដា​

Football news:

Dybala became the MVP of Serie A-2019/20, Immobile-the best forward
Real Madrid: Casillas will always be a Real Madrid player. The best goalkeeper in the history of Spain
In Spain, complete chaos: Espanyol refuses to fly out of La Liga, Depor and all the others - from Segunda
Ferran Torres passed a medical before transferring to Manchester City and signed a contract until 2025 (Fabrizio Romano)
Emmanuel Adebayor: Mourinho is the best coach in the history of football
Casillas announced his retirement
De Gea has found a double-the coach of Scottish Ross County. In his team, 19% of the players are called Ross – even all the goalkeepers