Views: 1
ដោយ : ប.ជ័យ / បន្ទាយមានជ័យ ៖ ជាទុក្ខលំបាកនិងសោកសង្រេងក្នុងគ្រួសារមួយ បណ្តាលមកពីកូនប្រុសដែលញៀនស្រាដល់កម្រិត បានខឹង បងប្អូនសុំលុយមិន ក៏ទៅដុតផ្ទៈឆេះខ្ទេចកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានអោយដឹងក្រោយកើតហេតុថា៖ ជនសង្ស័យមានឈ្មោះ ទិត្យ បឿ អាយុ៤០ឆ្នាំរស់នៅភូមិរស់ភូមិកើតហេតុខាងលើ។
ជនសង្ស័យរូបនេះបានធ្វើសកម្មភាពដុតបំផ្លាញផ្ទៈបងប្អូនបណ្តាលឆាបឆេះអស់ទាំងស្រុង។
លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ បានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញបានចុះជួយអន្តរាគមន៍ចាប់បានជនសង្ស័យ ដើម្បីកសាងសំណុំរឿង៕/r

