Views: 2
ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើក ទី១៩នៅហានចូវ(Hangzhou)កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះក្រុមបាល់បោះបុរសកម្ពុជាវិញ្ញាសា៣នាក់ទល់៣នាក់ ប្រកួតចាញ់ក្រុមប្រទេសកាហ្សាក់ស្ថាន ១៣ទល់២១។

នេះជាការចាញ់ក្នុងប្រកួតទី២ហើយរបស់ក្រុមកម្ពុជាដែលការប្រកួតទីមួយកម្ពុជាចាញ់ថៃ១០ទល់២១។សម្រាប់ថ្ងៃទី២៧ ខែកញ្ញានេះ ក្រុមបាល់ វិញ្ញាសា៣នាក់ទល់៣នាក់របស់កម្ពុជាបន្តប្រកួតជាមួយប្រទេសគៀជីគីស្ថាន។
សម្រាប់ថ្ងៃទី២៧ ខែកញ្ញានេះដែរ កីឡាតេក្វាន់ដូកម្ពុជា វ៉ា មិថុនា ប្រកួតជាមួយកីឡាករឥណ្ឌា Tyagi Shivanshក្នុងវគ្គជម្រុះ ប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។ក្រុមគីកឃីតបុរសត្រូវប្រកួតជាមួយក្រុមជប៉ុនក្នុងវគ្គសន្សំពិន្ទុ។
លើប្រភេទកីឡាហែលទឹកកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួតវិញ្ញាសាហែលផ្ងារ១០០ម៉ែត្រ។ កីឡាការិនី សុខ វល័ក្ខណ៍ ប្រកួតវិញ្ញាសា ហែលរបៀប កង្កែប១០០ម៉ែត្រ។
ចំពោះប្រភេទកីឡាទូកក្ដោងវិញនោះកីឡាករ កែវ ភានុន ប្រកួតវិញ្ញាសាWindsurfing iQFoil Race 15។កីឡាករ ញ៉ូវ ចាន់ ប្រកួតវិញ្ញាសាDingy ILCA7ក្នុងវគ្គសន្សំពិន្ទុដូចគ្នា៕សរន / N