Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បារាំង​ដាក់​ពាក្យបណ្តឹង​ទៅ FIFA ក្រោយ​គ្រាប់​បាល់​របស់​គ្រី​ស្មាន់​មិន​ត្រូវបាន​អនុញ្ញាត​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ សហព័ន្ធ​បាល់ទាត់​បារាំង (FFF)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា​ថា បារាំង​កំពុង​ដាក់​ពាក្យបណ្តឹង​ទៅកាន់ FIFA​បន្ទាប់​ពី​គ្រាប់​បាល់​តាម​ស្មើ​​ចុង​ម៉ោង​ដោយ​កីឡាករ អង់​ទ័ន គ្រី​ស្មាន់ (Antoine Griezmann) មិន​ត្រូវបាន​អនុញ្ញាត បន្ទាប់​ពី​ការត្រួតពិនិត្យ​វីដេអូ ក្រោយ​ស្នូរ​កញ្ចែ​បញ្ចប់​ការប្រកួត​វើល​ខាប់​របស់​ពួកគេ​ជា​មួយ​ទុយ​នី​ស៊ី​។​

​គ្រី​ស្មា​ន់បាន​ស៊ុត​វ៉ូ​ឡេ​ចូល​ទីនៅ​នាទីទី ៨ នៃ​ម៉ោង​បង្គ្រប់ ប៉ុន្តែ​គ្រាប់​បាល់​នោះ​ត្រូវបាន​ដកចេញ​វិញ ដោយសារ​ខ្សែប្រយុទ្ធ​រូប​នេះ​ឈរ​នៅ​ជំហ​អក​ហ្សឺ (offside) នៅពេល​ដែល​កីឡាករ អូ​រី​លៀន ឈូ​អា​មេ​នី (Aurelien Tchouameni) បញ្ជូន​បាល់​ចូលទៅក្នុង​តំបន់​គ្រោះថ្នាក់​។​

​បាល់​នេះ​បាន​ផ្លាត​ពី​ខ្សែការពារ​ទុយ​នី​ស៊ី​ចូលទៅ​ផ្លូវ​របស់​គ្រី​ស្មាន់​ដែល​ឈរ​នៅ​ជំហ​មិន​អក​ហ្សឺ​នៅក្បែរនោះ ប៉ុន្តែ​គ្រាប់​បាល់​នោះ​មិន​ត្រូវបាន​អនុញ្ញាត ហើយ​ទុយ​នី​ស៊ី​បានឈ្នះ​ការប្រកួត ១-០​។​

FFF បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​កំពុង​សរសេរ​ពាក្យបណ្តឹង​បន្ទាប់​ពី​គ្រាប់​បាល់​របស់ អង់​ទ័ន គ្រី​ស្មាន់ ត្រូវបាន​បដិសេធ​ទាំង​ខុស​បច្ចេកទេស​។​ពាក្យបណ្តឹង​នេះ​ត្រូវតែ​ដាក់​​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ពី​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​”​។​

​ទោះជា​ឈ្នះ​បារាំង​ក៏​ទុយ​នី​ស៊ី​ត្រូវបាន​ជម្រុះ​ចេញពី​ការប្រកួត ខណៈ​បារាំង​បាន​ឡើង​លើ​កំពូល​តារាង​នៃ​ពូ​ល D​ទៅកាន់​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​ពួកគេ​នឹង​ប៉ះ​ប៉ូឡូញ​នៅ​ថ្ងៃអាទិត្យ​។​

FFF មិន​បាន​បញ្ជាក់​ថា​តើ​ការប្តឹង​នេះ​គឺ​អំពី​ការ​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ឬ​ការ​ពិត​ដែល​ថា​វា​ត្រូវបាន​គេ​ច្រាន​ចោល​បន្ទាប់​ពី​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​៕

គ្រាប់​បាល់​របស់​គ្រី​ស្មាន់នៅ​ចុងម៉ោង​ត្រូវបាន​ដក​ចេញ​វិញ ដែល​បារាំង​និយាយថា​មិន​អក​ហ្សឺ​ទេ ព្រោះ​បាល់​បាន​ផ្លាត​ពី​ជើង​ខ្សែការពារ​ទុយ​នី​ស៊ី


Post navigation