Views: 1
ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ក្មេងសិស្សសាលា ប្រាំនាក់ បានបាត់ខ្លួនជាច្រើនម៉ោង ក្រោយដល់ម៉ោងចេញទៅផ្ទះ លុះប្រទះឃើញស្លាប់អណ្តែតទឹក ក្នុងទឹកស្រះ ក្រោយសាលា។

សមត្ថកិច្ច បានឲ្យថឹងថាៈ ករណីក្មេងលង់ទឹកស្រះនេះ បានបង្កការភ្ញាក់ផ្អើល ក្រោយជនរងគ្រោះ បានបាត់ខ្លួន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ នៅត្រង់សាលាបឋមសិក្សាស្រឡៅទង ឋិតក្នុងក្រុមទី១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

សពកុមាររងគ្រោះ មានឈ្មោះ វុធ អី អាយុ ៧ឆ្នាំ, ឈ្មោះ ជា ស្រីឌឿន អាយុ ១១ឆ្នាំ , ឈ្មោះ លួង លីតា អាយុ ៩ឆ្នាំ, ឈ្មោះ ធីមមេងលី អាយុ ៩ឆ្នាំ និងឈ្មោះ វ៉ាន់ គឹមហៀង អាយុ ៩ឆ្នាំ។ កុមារទាំងនេះ បានបាត់ខ្លួនជាច្រើនម៉ោង រហូតដល់ ម៉ោង ៥:០០នាទីល្ងាចថ្ងៃដដែល ទើបអ្នកស្រុកប្រទះឃើញ នៅក្នុងស្រះទឹក ឋិតនៅខាងក្រោយសាលារៀន ដែលជនរងគ្រោះ បានរៀន។
សមត្ថកិច្ច បានចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចហើយ បានប្រគល់សពទៅឲ្យ ឪពុកម្តាយ យកទៅធ្វើបុណ្យរៀងៗខ្លួន៕/V-PC